សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០១ធ្នូនេះ បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសបុកថា «ថ្ងៃនេះបាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០១ធ្នូនេះ បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសបុកថា   ថ្ងៃនេះបាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព។ មូលហេតុដោយជាប់រវល់ការងារមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមវីដេអូ បន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីដោយផ្ទាល់ និងបន្តទៅទៀត គឺចេញដំណើរតាមរថយន្ត ទៅខេត្តព្រះសីហនុ។ ពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ភោធដាក់ឱយប្រើប្រាស់សមិទ្ធផលជាច្រើនដែលយើងបានកសាងឡើង។ ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។ ដឹកនាំប្រទេស គឺរវល់បែបនេះហើយ ពេលខ្លះរកពេលទទួលទានបាយ មិនបានផង៕

 

Leave a Reply

Your email address will not be published.