​​កម្លាំង​សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី ១០ នាក់ ករណី​ផ្តល់​ទីតាំង ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន

កណ្តាល​៖  នៅសៀល ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​តារា​ប ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​​កម្លាំង​សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី ១០ នាក់ ករណី​ផ្តល់​ទីតាំង ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន។

​សមត្ថកិច្ច​នគរបាល​ជំនាញ ខេត្តកណ្ដាល បានឱ្យដឹងថាៈ ជនសង្ស័យ មាន​គ្នា​ចំនួន ១០ នាក់ (​ប្រុស​៩​នាក់ ស្រី​១​នាក់​) រួមមានៈ ១.​ឈ្មោះ ពង្ស សុភា​រៈ (​ម្ចាស់ផ្ទះ​), ២.​ឈ្មោះ ឆេង ណារ៉ាក់ , ៣.​ឈ្មោះ ពាង ធារ៉ា (​ហៅ​ជ័រ​) ជនសង្ស័យ ៣ នាក់​នេះ មាន​លំនៅ នៅ​ភូមិ តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល , ៤.​ឈ្មោះ សឿន ចិន្តា (​ហៅ ចិន​), ៥.​ឈ្មោះ ទុំ បូរ៉ា (​ហៅ ទក​) ជនសង្ស័យ ២​នាក់​នេះ មាន​លំនៅ នៅ​ភូ​មិច​ន្ល​ក់​ក្រៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល , ៦. ឈ្មោះ ម៉ឺន គឹម​សៀង មាន​លំនៅ នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល , ៧.​ឈ្មោះ គង់ ដា​រី​ម មាន​លំនៅ នៅ​ភូមិ​កំរៀង សង្កាត់​កន្ទោក ខ័​ណ្ឌ​កំបូល ក្រុងភ្នំពេញ , ៨.​ឈ្មោះ ហ៊ីម ចេង​ហុង មាន​លំនៅ នៅ​ភូមិ អង្គ​ព​ពាយ សង្កាត់​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល , ៩.​ឈ្មោះ សុង សុ​ខៃ មាន​លំនៅ នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​១០.​ឈ្មោះ អ៊ុក ស្រី​ខួច ភេទ​ស្រី មាន​លំនៅ នៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ​។ ជនសង្ស័យ ទាំង ១០ នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ ដូចគ្នា និង​មាន​ផ្ទុក​សារធាតុ​ញៀន ក្នុង​ខ្លួន​ទាំងអស់គ្នា លើកលែងតែ​ឈ្មោះ ម៉ឺន គឹម​សៀង ម្នាក់​ទេ​ដែល​គ្មាន​សារធាតុ ញៀន​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា នៅ​ថ្ងៃខែ​ឆ្នាំ វេលា​ម៉ោង ខាងលើ ក្រោយពី​ទទួលបាន​ពត៌មានពីប្រជាពលរដ្ឋថា មានទីតាំងមួយកន្លែង កំពុងតែ​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់ ថ្នាំញៀន​​ កំលាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​បាន​ចុះ​ទៅដល់​កន្លែង កើតហេតុ ហើយ​ឃាត់ខ្លួន ជនសង្ស័យ ចំនួន ១០ នាក់ និង​បាន​ឆែកឆេរ​រកឃើញ ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ៩ កញ្ចប់ តូច​៨ កញ្ចប់ មធ្យម​១ កញ្ចប់ នៅក្រោម​គូទ ឈ្មោះ សឿន ចិន្តា (​ហៅ​ចិន​) និង​សំភារៈ ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ។​ សមត្ថកិច្ច បាន​នាំខ្លួន​ជនសង្ស័យ ខាងលើ រួម​នឹង​វត្ថុតាង យកមក​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្រុក ដើម្បី​សួរនាំ​។​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ សឿន ចិន្តា (​ហៅ​ចិន​) បាន​ឆ្លើយ​សារភាព ថា ថ្នាំញៀន​ខាងលើ ពិតជា​របស់ខ្លួន ប្រាកដ​មែន ដែល​ឈ្មោះ និ​ន ភេទ​ប្រុស (​មិន​ស្គាល់ ត្រកូល និង​មិន​ស្គាល់​ទីលំនៅ​) បាន​ផ្ញើអោយ​ខ្លួន​ដើម្បី​យកមក​ចែកចាយ បន្ត​។​

​ក្រោយពី​សួរនាំរួច សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ រួមទាំង​វត្ថុតាង មកកាន់ អធិការដ្ឋាន​នគរបាល ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕

 

Leave a Reply

Your email address will not be published.