លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យកន្លែងជនខិលខូចបានកាប់ទន្រ្ទានព្រៃលិចទឹក នៅក្នុងភូមិសាស្រ្ត ក្រុងសៀមរាប ខេត្តសៀមរាប

(សៀមរាប)៖  លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យកន្លែងជនខិលខូចបានកាប់ទន្រ្ទានព្រៃលិចទឹក ដើម្បីកម្មសិទ្ធផ្ទាល់ខ្លួន នៅក្នុងភូមិសាស្រ្ត ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោកបានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប មានក្រុង/ស្រុកចំនួន០៦ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប មានស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង, ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានផ្ទៃដីជាង១២៦ពាន់ហិកតា។ លោកទៀ សីហា បន្ថែមថា ក្នុងភូមិសាស្រ្តក្រុងសៀមរាប មានព្រៃលិចទឹកដែលជនខិលខូចបានកាប់ទន្ទ្រាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ១០០ហិកតា។

ហើយជនសង្ស័យចំនួន៤៧នាក់ ត្រូវបានអាជ្ញាធរកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។ ហើយនៅក្នុងភូមិសាស្រ្តផ្សេងៗទៀត ក្រុមការងារកំពុងតែចុះពិនិត្យមើលបន្ត ។

លោក ទៀ សីហា ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសឲ្យអាជ្ញាធរ បញ្ចប់ការកាប់ទន្រ្តាន ព្រៃលិចទឹកបន្តទៀត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបផងដែរ៕

Leave a Reply

Your email address will not be published.