តុលាការ សម្រេច​ឃុំខ្លួនជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជិត ២៥ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ​៖  នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ តុលាការ សម្រេច​ឃុំខ្លួនជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជិត ២៥ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត ជា​បន្តទៀត​។​

​​ជនសង្ស័យ ៣ នាក់​នេះ រួមមានៈ ១-​ឈ្មោះ តាំង លាក ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ​, ២- ឈ្មោះ GOH SEOW SIAN ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៣ ជនជាតិ សិង្ហ​បុរី កាន់​លិខិតឆ្លងដែន​លេខ K0447332B, និង​៣-​ឈ្មោះ លី ជាង​ហ្វុ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម​។​

​ការចុះ​បង្ក្រាប​ករណីនេះ ធ្វើឡើង​កាល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ៨:៣០ យប់ កម្លាំង​ជំនាញ​នៃ មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម សេនីយ៍ ទោ សារី បុត្រ​សត្យា លោក​វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម លោក​វរ សេនីយ៍​ទោ ញ៉ុ​ង រស់​ប្រាថ្នា នាយករង​មន្ទីរ លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ (​ក​១០) និង​មានការ​ចូលរួម​ពី ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្រប សម្រួល ពី​លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប នៅ ២ គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់ ។​

​គោលដៅ​ទី​១៖ នៅ​ចំណុច ផ្លូវ​លេខ ១០៥ ជិត​ផ្សារ​បឹងត្របែក (​ផ្លា​ស្សា​) ស្ថិតក្នុង​សង្កាត់ បឹងត្របែក ខណ្ឌចំការមន និង​គោលដៅ​ទី​២៖ ផ្ទះ​លេខ ៩៩ ផ្លូវ​១៤៦ ក្រុម​៣ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ក្នុងនោះ ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់​៖ ១-​ឈ្មោះ តាំង លាក ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ​, ២- ឈ្មោះ GOH SEOW SIAN ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៣ ជនជាតិ សិង្ហ​បុរី កាន់​លិខិតឆ្លងដែន​លេខ K0447332B, ៣- ឈ្មោះ លី ជាង​ហ្វុ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម​។ ចាប់យក​វត្ថុតាង អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​សុទ្ធ ២៤​គីឡូ ០៤២​ក្រាម កេ​តា​មីន (KETAMIN) ទម្ងន់​សុទ្ធ​១១៨.៣៩​ក្រាម​, កា​ទី​ណូន (4CEC) ទម្ងន់​សុទ្ធ ១៧០.៥១ ក្រាម​។ សរុប​សារធាតុ​ញៀន ទម្ងន់​សុទ្ធ ២៤ គ​.​ក្រ ៣៣០,៩០ ក្រាម សារធាតុ​ផ្សំ ១​គីឡូក្រាម ០១០.១១​ក្រាម ជញ្ជីង​ថ្លឹង​៥​គ្រឿង និង​ឧបករណ៍​កែច្នៃ មួយចំនួនធំ​៕

Leave a Reply

Your email address will not be published.