ប្រធាន​ក្រុមហ៊ុន​ផលិត​ឱសថ​យក្ស​របស់​សហរ​ដ្ឋ​អាមេរិក Pfizer និយាយ​ថា ក្រុមហ៊ុន​អាច​មាន​វ៉ាក់សាំង​ថ្មី​សម្រាប់​បង្ការ​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្នុង​រយៈពេល​តិច​ជាង ១០០​ថ្ងៃ

 

អាមេរិក៖ ប្រធាន​ក្រុមហ៊ុន​ផលិត​ឱសថ​យក្ស​របស់​សហរ​ដ្ឋ​អាមេរិក Pfizer និយាយ​ថា ក្រុមហ៊ុន​អាច​មាន​វ៉ាក់សាំង​ថ្មី​សម្រាប់​បង្ការ​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្នុង​រយៈពេល​តិច​ជាង ១០០​ថ្ងៃ​។

លោក Albert Bourla នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Pfizer បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​ ជាមួយ​បណ្ដាញ​ទូរទស្សន៍​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រសិនបើ​វ៉ាក់សាំង​បង្ការ​វីរុស​បច្ចុប្បន្ន​ការពារ​បាន​តិច​ជាង​នោះ Pfizer ត្រូវ​ការ​បង្កើត​វ៉ាក់សាំង​ថ្មី​មួយទៀត​។ លោក​បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ការងារ​សម្រាប់​ការផលិត​វ៉ាក់សាំង​នេះ​រួចហើយ​។​ នាយក​ប្រតិបត្តិ​ក៏បាន​និយាយ​ផង​ដែរ​ថា ​ក្រុមហ៊ុន Pfizer បានផលិត​វ៉ាក់សាំង​រួចហើយ​សម្រាប់ទប់​ទល់នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Beta និង Delta ប៉ុន្តែ​វ៉ាក់សាំង​ទាំងនោះ​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​ទេ ព្រោះ​វ៉ាក់សាំង​ដើម​នៅ​តែ​មាន​ប្រសិទ្ធភាព​នៅឡើយ​។

​លោក​បាន​បន្ត​ថា វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នឹង​ត្រូវ​បាន​ប្រើ​លុះត្រាតែ​ក្រុមហ៊ុន​មើល​ឃើញ​ថា វ៉ាក់សាំង​បច្ចុប្បន្ន​លែងមាន​ប្រសិទ្ធភាព​។​ លោក Bourla ក៏បាន​និយាយ​អំពី​ថ្នាំ​គ្រាប់​សម្រាប់​លេប​ផង​ដែរ​ដែល Pfizer កំពុង​ផលិត​ដើម្បី​ព្យាបាល​វីរុស COVID-19។ លោក​បាន​និយាយ​ថា លោក​មានការ​ជឿជាក់​ខ្ពស់ថា វា​នឹង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ អគ្គនាយកក្រុមហ៊ុន Pfizer ជឿជាក់ថា ការ​ព្យាបាល​វីរុស Covid-19 ដោយ​ថ្នាំ​គ្រាប់​នឹង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នេះ​៕

 

Leave a Reply

Your email address will not be published.