​បញ្ជូន​ជនសង្ស័យ ៣ នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​យក​ម៉ូតូ

ភ្នំពេញៈ នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ៣ នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​យក​ម៉ូតូ ក្រោយ​ការបង្ក្រាប និង​ឃាត់ខ្លួន​បាន នៅ​ខេត្តកំពង់ឆ្នាំង​។​

​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថាៈ នៅវេលា​ម៉ោងជាង ១១ ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ នគរបាល​ខេត្ត កំពង់ឆ្នាំង ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន ៣ នាក់ នៅ​ចំណុច​កំពង់ដរ មុខ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​បទល្មើស អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត​អំពើហិង្សា (​ព្រួត​គ្នា​វាយ​ជនរងគ្រោះ បណ្តាល ឲ្យ​រងរបួស​ប្លន់ យក​ម៉ូតូ​ម៉ាក​ហុងដា ស្កុប​ពី ពណ៌ ស សេរី​ឆ្នាំ​២០១៣ លេខ​តួ លេខ​ម៉ាស៊ីន ១០២០៨០ ពាក់​ផ្លាកលេខ ភ្នំពេញ​១F៥៦៥១ និង​ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក​អាយ​ហ្វូ​ន​៦ ពណ៌​ទឹកប្រាក់​) ប្រព្រឹត្ត​នៅ​ចំណុច​ព្រៃត្រែង ក្បែរ​សួន​សត្វសា​ហ្វា​រី ផ្លូវ​បេតុង ក្រុម​១៧ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩ និង​៣០​នាទី និង​ចាប់យក​ម៉ូតូ ចំនួន​១ គ្រឿង និង​ទូរស័ព្ទដៃ ១​គ្រឿង ជា​រប​ស់ជន រងគ្រោះ បញ្ជូនមក​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ តាម​នីតិវិធី​។​

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ មានៈ ១-​ឈ្មោះ ញឹម សា​វីន អាយុ ២២ ឆ្នាំ , ២-​ឈ្មោះ ញឹម នៅ អាយុ ២១ ឆ្នាំ និង​៣-​ឈ្មោះ ថន ស៊ីថា អាយុ ១៥ ឆ្នាំ ។ ជនសង្ស័យ​ជា​ក្មេង ប្រុស​ទាំង ៣ នាក់​នេះ មានមុខ​របរ ជា​កម្មករសំណង់ និង​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ ពហុកីឡាដ្ឋាន មរតក​តេ​ជោ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​ភស្តុតាង​យក​បាន រួមមានៈ ម៉ូតូ​ម៉ាក​ហុងដា ស្កុប​ពី ពណ៌ ស សេរី​ឆ្នាំ​២០១៣ លេខ​តួ លេខ​ម៉ាស៊ីន ១០២០៨០ គ្មាន​ផ្លាកលេខ ចំនួន ១ គ្រឿង ទូរស័ព្ទដៃ​មួយគ្រឿង ម៉ាក​អាយ​ហ្វូ​ន​៦ ពណ៌​ទឹកប្រាក់ ចំនួន ១ គ្រឿង​។​

​ជនរងគ្រោះ ឈ្មោះ ឆៃ គឹម​លៀង ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១៨​អា ផ្លូវ​លេខ​២៣៤ ភូមិ​សែន​សុខ​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ នៅផ្ទះ មាន​ស្លាកស្នាម រងរបួស​លើ​ផ្ទៃមុខ និង​ដងខ្លួន កំពុង​សម្រាក នៅ​មន្ទីរពេទ្យ​។

​សម្ភារៈ​បាត់បង់​មាន​ម៉ូតូ​ម៉ាក​ហុងដា ស្កុប​ពី ពណ៌ ស សេរី​ឆ្នាំ​២០១៣ លេខ​តួ លេខ​ម៉ាស៊ីន ១០២០៨០ ពាក់​ផ្លាកលេខ ភ្នំពេញ ១F៥៦៥១ ចំនួន ១ គ្រឿង -​ទូរស័ព្ទដៃ​ម៉ាក អាយ​ហ្វូ​ន ៦ ពណ៌​ទឹកប្រាក់ ចំនួន​១ គ្រឿង​។

​បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

 

Leave a Reply

Your email address will not be published.