ក្រុមការងារក្រសួងដែនដី បានជួបប្រជុំជាមួយ រដ្ឋបាលខេត្តបាត់ដំបង ដេីម្បីចាត់វិធានការ ចុះបង្ក្រាបការរំលោភ ទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ បឹងទន្លេសាប  ក្នុងភូមិសាស្ត្រ ខេត្ត បាត់ដំបង

នៅព្រឹក ថ្ងៃទី ៣០  ខែវិច្ឆិកា  ឆ្នាំ២០២១នេះ   ក្រុមការងារក្រសួងដែនដី បានជួបប្រជុំជាមួយ រដ្ឋបាលខេត្តបាត់ដំបង ដេីម្បីចាត់វិធានការ ចុះបង្ក្រាបការរំលោភ ទន្ទ្រានដីព្រៃ លិចទឹក នៅតំបន់ បឹងទន្លេសាប  ក្នុងភូមិសាស្ត្រ ខេត្ត បាត់ដំបង ។

បេីតាមរបាយការណ៍របស់រដ្ឋបាល ខេត្ត បាត់ដំបង បានឲ្យដឹងថា  ដីព្រៃលិចទឹក ក្នុង តំបន់៣  ជាង១ម៉ឺនហិកតា  ក្នុងស្រុកចំនួន ៤  រួមមាន  ស្រុក មោងឫស្សី  សង្កែ  ឯកភ្នំ  និង ថ្មគោល  ត្រូវបានជនខិលខូច រំលោភទន្ទ្រានកាន់កាប៕

Leave a Reply

Your email address will not be published.