ក្មេង​ទំនើង​០៩​នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីរ​បានធ្វើ​សកម្មភាព​យក​កាំបិត និង​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅលើ​ជនរងគ្រោះ

ភ្នំពេញ​៖ ​នគរបាល​ជំនាញ​ខណ្ឌ​ប្ញ​ស្សី​កែវ​តាម​ស្វែងរក​បង្ក្រាប​ចាប់ខ្លួន​ក្មេង​ទំនើង​០៩​នាក់ ប្រើប្រាស់​គ្រឿងញៀន​ក្នុងនោះ​មាន​សិស្ស​០៤​នាក់​ក្នុងចំណោម​បក្ខពួក​១២​នាក់​ដែល​បានធ្វើ​សកម្មភាព​យក​កាំបិត និង​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅលើ​ជនរងគ្រោះ​និង​ម៉ូតូ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅក្នុង​ហាង​មួយកន្លែង​នៅ​ចំណុច​ផ្លូវ​៩៣​ក្រុម​១៥​ភូមិ​ចុង​ខ្សាច់​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ប្ញ​ស្សី​កែវ​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គឺមាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​វឿ​ង ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សិស្ស​នៅ​វិទ្យាល័យ​សន្ធរម៉ុក បាន​អង្គុយ​ផឹក​កាហ្វេ​ជាមួយ​មិត្តភក្តិ​ដទៃទៀត​នៅ​ចំណុច​ខាងលើ​។ លុះ​បន្ទាប់មក​ស្រាប់​តែមាន​ក្រុម​ក្មេង​ទំនើង​ចំនួន​១២​នាក់​ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង​ប្រដាប់​ដោយ​កាំបិត​និង​ដាវ​សាំ​ម៉ូ​រ៉ៃ ធ្វើ​សកម្មភាព​កាប់​ទៅលើ​ម៉ូតូនិង​ជនរងគ្រោះ ​បណ្តាល​ឲ្យ​រងរបួស​ក្បាល និង​ខ្នង​ត្រូវជា​ទម្ងន់​ហើយ ជនសង្ស័យ​ក៏​គេចខ្លួន​បាត់អស់​។​ចំណែក​ជនរងគ្រោះ​ក៏ត្រូវ​បាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។

​លោក​អធិការនគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ប្រាប់​ឱ្យដឹងទៀតថា ក្រោយពី​មាន​ករណី​អំពើ​ហឹ​ង្សា​នោះ​ហើយ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្ម​ខណ្ឌ​ប្ញ​ស្សី​កែវ​អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​និង​ឈានទៅដល់​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​បង្ក​ជា​បន្តបន្ទាប់​សរុប​០៩​នាក់​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ប្ញ​ស្សី​កែវ ជាមួយ​ម៉ូតូ​០៣​គ្រឿង និង​ដកហូត​វត្ថុតាង​កាំបិត​២​ដើម​,​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម និង​ច្រ​វ៉ា​ក់​ដែក​១​ខ្សែ​។​

​ ជនសង្ស័យ​ទាំង​០៩​នាក់​រួមមាន​៖ ១/​ឈ្មោះ​សា រឿន​រក្សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស នៅ​សាលា​ពាម​អ៊ុក​ញ្ញា​អុង ស្នាក់នៅ​ភូមិ​លើកដែក ស្រុក​ល្វាឯម ខេត្តកណ្តាល (​មាន​សារធាតុ​ញៀន​)​។ ២/​ឈ្មោះ​ប្រាជ្ញ ថាវរៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ សិស្ស​នៅ​សាលា​ចតុមុខ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន (​មាន​សារធាតុ​ញៀន​)​។ ៣/​ឈ្មោះ​សែម វិ​រៈ​ឆ័យ​យុទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្លូវ​បេតុង​ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ៤/​ឈ្មោះ​សឿន សុខ​ឡា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ផ្លូវ​បេតុង ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ (​មាន​សារធាតុ​ញៀន​)​។ ៥/​ជឿន ជីវ​ន្ត័ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​ស្នា​ក់នៅ ផ្ទះជួល​ម្តុំ​រង្វង់​មូល​កាំ​កូ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក (​មាន​សារធាតុ​ញៀន​)​។ ៦/​ឈ្មោះ​វឿន វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល (​មាន​សារធាតុ​ញៀន​)​។ ៧/​ឈ្មោះ​សំ ណា​ង ចំណាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស នៅ​សាលា​ទួល​ទំពូង រស់នៅ​ចំណុច​ផ្លូវ​លេខ​៣៤៨ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង (​មាន​សារធាតុ​ញៀន​)​។​៨/​ឈ្មោះ​សិត បញ្ច បាន​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​ផ្លូវ​បេតុង​ក្រុម​២ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ (​មាន​សារធាតុ​ញៀន​) និង​
៩/​ឈ្មោះ​យឹ​ង កុក​ម៉េង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​នៅ​សាលា​យុទ្ធ​គន្ធរ ស្នាក់​នៅផ្ទះ​លេខ​៤៨៨ ផ្លូវ​លេខ​២៨៨ ភូមិ​៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​ខាងលើ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្ម​ណ្ឌ​ខណ្ឌ​ប្ញ​ស្សី​កែវ កសាង​សំណុំរឿង​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ​ដោយឡែក​បក្ខ​ពួក​នៅ​សេសសល់​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​យកមកអនុវត្ត​តាមផ្លូវ​ច្បាប់​បន្ថែមទៀត​៕​

Leave a Reply

Your email address will not be published.