ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ២៥ នាក់ (លទ្ធផល បញ្ជាក់ដោយ PCR) , ជាសះស្បើយ ២២ នាក់ និងស្លាប់ថ្មី ចំនួន ៤ នាក់ (២នាក់ អត់បានចាក់​វ៉ាក់​សាំង)

ភ្នំពេញ: នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ២៥ នាក់ (លទ្ធផល បញ្ជាក់ដោយ PCR) , ជាសះស្បើយ ២២ នាក់ និងស្លាប់ថ្មី ចំនួន ៤ នាក់ (២នាក់ អត់បានចាក់​វ៉ាក់​សាំង) ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ ចំនួន ១៩ នាក់ , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ៦ នាក់ ។​

គិតត្រឹមព្រឹក ថ្ងៃទី ២៩ ខែវិច្ឆិកា នេះ កម្ពុជា មានអ្នកឆ្លង សរុប ១២០.១១២ នាក់ , អ្នកជាសះស្បើយ ១១៦.៤៨៨ នាក់ និងអ្នកស្លាប់ ២.៩៣៥ នាក់។ ករណីនាំចូល ពីក្រៅប្រទេស សរុប ១៩.៨២០ នាក់៕

Leave a Reply

Your email address will not be published.