ពាក់ព័ន្ធ​ករណី​ជំរិត​ទា​ប្រាក់ ចេញថ្លៃ​ផឹកស៊ី និង​ទិញ​គ្រឿងញៀន​ជក់ ចុងក្រោយឈានដល់​ការសម្លាប់​គ្នា

បាត់ដំបង​:  ពាក់ព័ន្ធ​ករណី​ជំរិត​ទា​ប្រាក់ ចេញថ្លៃ​ផឹកស៊ី និង​ទិញ​គ្រឿងញៀន​ជក់ ចុងក្រោយ ប្រេះស្រាំ ឈានដល់​ការសម្លាប់​គ្នា​ ​សមត្ថកិច្ច​នគរបាល ស្រាវជ្រាវ​ឃាត់ខ្លួន​មនុស្ស ចំនួន ៣ នាក់។

​លោក​វរសេនីយ៍ទោ សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល បាន​ប្រាប់ឲ្យ​ដឹងថា​÷ ក្រោយ​ករណី​ឃាតកម្ម ខាងលើ បាន​កើតឡើង​ភ្លាម កម្លាំង​ផ្នែក​ជំនាញ បាន​ចុះ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន បាន​ជនសង្ស័យ សរុប​ចំនួន ៣ នាក់ បន្តបន្ទាប់​គ្នា រួច​កសាង​សំណុំរឿង នាំខ្លួន​បញ្ជូន​ទៅកាន់ សាលាដំបូង ខេត្តបាត់ដំបង ដើម្បី​វិនិច្ឆ័យ​ទោស តាមច្បាប់​ នៅ​ចុង​ ។​

​ជនសង្ស័យរួម​មានទី១ឈ្មោះ ផេង ប្រុស ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​អង់​ជើង ឃុំ​តា​ម៉ឺន ​ទី២ ឈ្មោះ ចាន់ ឆាត ភេទ​ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ​ភូមិ​គោក​ក្តួច ឃុំ​តាពូង ទី៣ ឈ្មោះ គង់ គឹម ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ទាំងអស់គ្នា រស់នៅ​ភូមិ​អង់​ជើង ភូមិ​គោក​ក្តួច ក្នុង​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ចំណែកឯ​ជនរងគ្រោះ មានឈ្មោះ ម៉ៃ សុផាត ភេទ​ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​អង់​ជើង ជាមួយគ្នា​។​

​លោក​វរសេនីយ៍ទោ សេង លុច បាន​បន្តថា​÷ មុន​ថ្ងៃកើតហេតុ មួយថ្ងៃ ជនសង្ស័យ ខាងលើ បាន​ទៅ​ស៊ីផឹក  ជាមួយ​ជនរងគ្រោះ ដោយ​ឲ្យ​ជនរងគ្រោះ ជា​អ្នកចេញលុយ ឲ្យ​ដូច​មុនៗ នៅផ្ទះ​របស់​ជនរងគ្រោះ ហើយ​ចុងក្រោយ ជនបង្ក​បាន​បង្ខំ​ឲ្យ​ជនរងគ្រោះ ទៅ​ទិញ​គ្រឿងញៀន ដើម្បី​យកមក​ជក់​ថែមទៀត តែ​ជនរងគ្រោះ​មិនបាន​ទៅ​ទិញ​ឲ្យ​ទេ ដោយ​ពោល​ពាក្យ​ថា ជក់​ខ្លួនឯង​ឲ្យ​ខ្ញុំ​ទៅ ខ្ញុំ​មិន​ទៅ​ទេ ទៅ​ទិញ​ខ្លួនឯង​ទៅ​។ ភ្លាមនោះ ជនសង្ស័យ បាន​ស្រែក​គំរាមថា ហែង​បានតែ​អារ ក សម្លាប់ចោល​ទេ ថា​ហើយ​ពួកគេ ក៏​នាំគ្នា​ចាកចេញ​បាត់ទៅ រហូតដល់​រសៀល ថ្ងៃកើតហេតុ​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ពួកគេ​បាន​មកស៊ីផឹក សារជាថ្មីម្ដង​ទៀត​ក៏​កើតរឿង​ ​ជនបង្កបានយក​កូនកាំបិត ចាក់​បំពង់ក​ជនរងគ្រោះ ជា​ជនពិការ បណ្តាល​ឲ្យ​ស្លាប់​តែម្តង ៕

Leave a Reply

Your email address will not be published.