«ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងបណ្តាប្រទេសនានា ពាក់ព័ន្ធនឹងវីរុស COVID-19» នាព្រឹក ថ្ងៃទី 28/11/2021

1.ប្រភព CNA: រដ្ឋមន្ត្រីសុខាភិបាលរបស់ចក្រភពអង់គ្លេសលោក Sajid Javid បាននិយាយកាលពីថ្ងៃសៅរ៍ (២៧ វិច្ឆិកា) ថា មានការរកឃើញបុគ្គលដែលពាក់ព័ន្ធនឹងមេរោគ Omicron ថ្មី ចំនួន២នាក់នៅក្នុងប្រទេសអង់គ្លេស ក្រោយពួកគេបានធ្វើដំណើរទៅកាន់អាហ្វ្រិកខាងត្បូង។

  1. ប្រភព CNA: នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសអំពីវិធានការថ្មីដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគថ្មី Omicron ដោយតម្រូវឱ្យអ្នកដំណើរដែលមកពីប្រទេសទាំងឡាយត្រូវធ្វើចត្តាឡីស័ករហូតទាល់តែលទ្ធផលធ្វើតេស្តម៉ាស៊ីន PCR ចេញមកអវិជ្ជមាន ហើយអ្នកដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងអ្នកដែលផ្ទុកមេរោគប្រភេទថ្មី ត្រូវធ្វើចត្តាឡីស័ករយៈពេល10ថ្ងៃ ខណៈគ្រប់គ្នាត្រូវពាក់ម៉ាស់នៅពេលចូលទិញទំនិញ និងធ្វើដំណើរតាមមធ្យោបាយសាធារណៈ។
  2. ប្រភព CNA: រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកបាននិយាយកាលពីថ្ងៃសុក្រទី 26 ខែវិច្ឆិកាថា ថ្នាំគ្រាប់ប្រឆាំងកូវីដ-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Merck ពិតជាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ ប៉ុន្តែស្ត្រីមានផ្ទៃពោះមិនគួរប្រើប្រាស់ថ្នាំនេះជាដាច់ខាត។
  3. ប្រភព CNA: សហរដ្ឋអាមេរិកបានសរសើរអាហ្រ្វិកខាងត្បូងកាលពីថ្ងៃសៅរ៍ (27 វិច្ឆិកា) សម្រាប់ការបង្ហាញអត្តសញ្ញាណមេរោគកូវីដ-19 បំលែងខ្លួនថ្មី Omicron បានយ៉ាងរហ័សជាមួយពិភពលោក ដែលនេះប្រៀបដូចជាការទះកំផ្លៀងចំពោះការគ្រប់គ្រងការផ្ទុះឡើងនៃមេរោគប្រភេទថ្មីរបស់ប្រទេសចិន។
  4. ប្រភព CNA: ប្រទេសថៃបាននិយាយនៅថ្ងៃសៅរ៍ទី 27 ខែវិច្ឆិកាថា ខ្លួននឹងហាមឃាត់អ្នកដំណើរមកពីប្រទេសនៅអាហ្វ្រិកចំនួន 8 ដែលត្រូវបានកំណត់ថា: ជាប្រទេសដែលមានហានិភ័យខ្ពស់ដោយសារតែមេរោគបំលែងខ្លួនថ្មី Omicron ដែលប្រទេសទាំងនោះរួមមានៈ Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa និង Zimbabwe។

Leave a Reply

Your email address will not be published.