ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រកាសសម្រេចកែសម្រួលរបៀបអនុវត្តការងារក្នុងមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឱ្យសាធារណជនអាចហៅទូរស័ព្ទទៅលេខ « ១១៧ »

ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រកាសសម្រេចកែសម្រួលរបៀបអនុវត្តការងារក្នុងមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឱ្យសាធារណជនអាចហៅទូរស័ព្ទទៅលេខ « ១១៧ » តាមរយៈការផ្តល់ព័ត៌មានពិតជូននគរបាលដូចជា បទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ឬភាពអសកម្មរបស់នគរបាលជាតិតាមមូលដ្ឋាន ។ល។

លេខ ១១៧ ហៅចូលដោយឥតបង់ប្រាក់ និងរង់ចាំទទួលព័ត៌មានពិតពីជនរួមជាតិកម្ពុជា ២៤ម៉ោងលើ២៤ម៉ោង ទូទាំងប្រទេស និងដោះស្រាយជូនឱ្យអស់លទ្ធភាព ។

Leave a Reply

Your email address will not be published.