ការប្រមូល​ផល​ស្រូវ​របស់ ប្រជាកសិករ ខេត្តបាត់ដំបង

បាត់ដំបង ​÷ កសិករ រស់នៅក្នុង​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹងថា ឆ្នាំនេះ លោក​ដាំ​ដុះ​ស្រូវ ជិត ១០ ហិកតា បើ​ធៀប​នឹង​ឆ្នាំមុនៗ ទទួលបាន​ផល ប្រហាក់ប្រហែលគ្នា ចាប់ពី ៤ ទៅ ៥ តោន​ក្នុង ១​ហិកតា​។

 

ចំពោះ​ទីផ្សារ​នៅ​សប្តាហ៍​មុន ស្រូវ​រំដួល​ប្រភេទ​លេខ ១ ធ្លាក់​ថ្លៃ​បន្តិច លក់បាន ក្នុងតម្លៃ ៧៨ ម៉ឺន​រៀល ក្នុង ១​តោន ប៉ុន្តែ​ហាងឆេង នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា កន្លងមកនេះ តម្លៃ​ស្រូវ​កាន់តែ​ធ្លាក់​ទាប បន្ថែមទៀត លក់បាន​ក្នុង ១ តោន តម្លៃ​ត្រឹមតែ ៧៣ ម៉ឺន​រៀល ប៉ុណ្ណោះ តម្លៃ​ខាងលើនេះ បើ​ទូទាត់​ថ្លៃដើម គឺ​មិន​ចំណេញ​ទេ តែបើ​លក់បាន​ក្នុងតម្លៃ​ជាង ១ លាន ក្នុង​តោន​នោះ ទើប​ចំណេញ​បាន​ខ្លះ​ ប៉ុន្តែទោះជា​បែបនេះ ក៏​ពួកគាត់​នៅតែ​ដាំ​ដុះ មិន​រាថយ​ដែរ។

​ការប្រមូល​ផល​ស្រូវ​របស់ ប្រជាកសិករ ចំពោះមុខ​នេះ គឺជា​ប្រភេទ​ស្រូវ​បង្កើន​រដូវ​។ បច្ចុប្បន្ន ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​នានា ប្រមូល​ទិញស្រូវ សម្រាប់​បម្រើការ​ផ្គត់ផ្គង់ ទៅ​ក្រៅប្រទេស ធៀប​នឹង​រយ​:​ពេល​ដូចគ្នា តម្លៃ​ស្រូវ​ធ្លាក់ចុះ​បន្តិច ដោយ​ហាងឆេង​ទីផ្សារ​៕

Leave a Reply

Your email address will not be published.