កំណាត់​ផ្លូវជាតិ​លេខ​២១​B ប្រវែង​ប្រមាណ ៣ គីឡូម៉ែត្រចាប់ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​២នឹង​ចាប់ផ្ដើម​ជួសជុល ស្តារ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ ក្នុងពេល​ឆាប់ៗ​នេះ​។​

ភ្នំពេញ​៖ កំណាត់​ផ្លូវជាតិ​លេខ​២១​B ប្រវែង​ប្រមាណ ៣ គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​២ ដល់​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ឋិត​ក្នុងភូមិ​សាស្ត្រ​ទឹកដី ខេត្តកណ្តាល នឹង​ចាប់ផ្ដើម​ជួសជុល ស្តារ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ ក្នុងពេល​ឆាប់ៗ​នេះ​។​

​កំណាត់​ផ្លូវ ៣ គីឡូម៉ែត្រ​នេះ ជា​ផ្នែក​មួយ​នៃ​ផ្លូវជាតិ​លេខ​២១​​B ដែលមាន​ប្រវែង​សរុប ១២,៣៣ គីឡូម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវបំបែក ផ្លូវជាតិ​លេខ​២ រហូតដល់​ចំណុច​ចុងបញ្ចប់​ឋិត នៅ​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​១ ដោយ​ឆ្លងកាត់​ស្ពាន​ព្រែក​សំរោង​។​

​ ​ថ្លែង​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ផ្លូវ​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម ពី​សំណាក់​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ គណៈ​អភិបាល ខេត្តកណ្តាល បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ មើល​កំណាត់​ផ្លូវជាតិ​ បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស ក្រោម​ឱវាទ​អនុវត្ត​ការងារ​ជួសជុល​ផ្លូវ​នេះ ឱ្យបាន​រួចរាល់​លឿន​បំផុត និង​មានគុណ​ភាពរឹងមាំ កុំឱ្យ​គេ​ថា ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ធ្វើយ៉ាងណា បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍ ក្នុងអំឡុងពេល​សាងសង់ មិន​បង្ក​ការរំខាន ដល់​ការធ្វើដំណើរ​របស់ បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស ត្រូវអនុវត្ត​ការសាងសង់ នៅ​ចន្លោះ​ម៉ោង​ណា ដែលមាន​ចរាចរណ៍​តិច ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​យកចិត្តទុកដាក់​ព​ន្លឿ​ន ការងារ​សាងសង់ ឱ្យបាន​ឆាប់រហ័ស​ផងដែរ​៕

Leave a Reply

Your email address will not be published.