មាន​គ្រោះថ្នាក់​ចរាចរណ៍ ២ ករណី កើតឡើង បណ្ដាល​ឲ្យ​មនុស្ស ៤ នាក់ រងរបួស​ធ្ងន់ និង​ស្រាល

ភ្នំពេញ​៖ នៅវេលា​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​មុខ​ដេប៉ូ​ស្តុក​ខ្សាច់ និង​ការដ្ឋាន​ចាក់​ខ្សាច់ ក្នុង​មូលដ្ឋាន​សង្កាត់​ចាក់អង្រែ​ក្រោម មាន​គ្រោះថ្នាក់​ចរាចរណ៍ ២ ករណី កើតឡើង បណ្ដាល​ឲ្យ​មនុស្ស ៤ នាក់ រងរបួស​ធ្ងន់ និង​ស្រាល ។​

​ករណី​ទី​១ បានកើត​ឡេ​ី​ង នៅវេលា​ម៉ោង ០៣:៤០​នាទី ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៦ វិច្ឆិកា នេះ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​មុខ​ដេប៉ូ ស្តុក​ខ្សាច់​មួយកន្លែង ខាងជើង មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយ​ស្ត្រី​ជា​អ្នកលក់​បន្លែ ម្នាក់ បើក​ម៉ូតូ​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1E-0267 ដឹក​បន្លែ​ពី ខេត្តកណ្ដាល បំណង​យកទៅលក់ នៅ​ផ្សារ​បឹងត្របែក​។

​ខណៈពេល​ធ្វើដំណើរ តាមផ្លូវ​ជាតិ​លេខ​២ បាន​រអិលដួល  នៅមុខ​ដេប៉ូ​ស្តុកខ្សាច់ សំណាងល្អ ដែល​ស្ត្រី​រងគ្រោះ ពាក់មួក សុវត្ថិភាព ការពារ​ក្បាល បាន​ត្រឹមត្រូវ ទើប​មិន​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ គ្រាន់តែ​របួស ម្រាមដៃ និង​ក្បាលជង្គង់  ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ នោះ ទៅ​ជួយ​លើក​ម៉ូតូ និង​បន្លែ​របស់​ស្ត្រី​រងគ្រោះ ។

ករណី​ទី​២. កើត​ឡេ​ី​ង​កាលពី​វេលា​ម៉ោង ០៤:២០ នាទី ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៦ វិច្ឆិកា នេះ នៅ​ចំណុច​ការដ្ឋាន​ចាក់​ខ្សាច់ ក្រោយ​ផ្សារ​ក្រមួន ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត ដោយ​កង់​បី ឥណ្ឌា​មួយគ្រឿង ពណ៌​សលាយ​បៃតង ពាក់​ស្លាក​លេខ កណ្ដាល 1AF-0834 បើកបរ​ដោយ បុរស​វ័យ​កណ្ដាល​ម្នាក់ ដែល​ដឹក​បុរស ២ នាក់​ទៀត ដែលជា​ភ្ញៀវ ពី​ម្តុំ​បឹងត្របែក ទៅ​ម្ដុំ ការដ្ឋាន​ផ្សារ​ទំនើប AEON-3 ដោយ​ធ្វើដំណើរ​តាមផ្លូវ​៦០​ម៉ែត្រ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ មិន​ប្រយ័ត្ន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ពីក្រោយ អា​បុល​ឈូស​ខ្សាច់​មួយគ្រឿង ពណ៌​លឿង ដែល​កំពុងបើក​ឈូស​ខ្សាច់ សម្អាត​នៅ​ចំណុច​មុខ​ការដ្ឋាន​ចាក់​ខ្សាច់ ទិសដៅ ពី​ខាងជើង ទៅខាង​ត្បូង បណ្តាល​ឲ្យ​អ្នកបើកបរ​កង់​បី រងរបួស​ធ្ងន់​បែក​ឈាម​ពេញមុខ​។ ចំណែក​បុរស ២ នាក់​ទៀត ជា​ភ្ញៀវ​រួម​ដំណើរ​ខាងក្រោយ បាន​រងរបួស​ស្រាល រលា​ត់ដៃ រលាត់​ជើង បាន​ទំនាក់ទំនង​បងស្រី ជិះ​ម៉ូតូ​មក​ដឹក ទៅ​លាង​របួស ដោយ​ខ្លួនឯង​៕

Leave a Reply

Your email address will not be published.