ចាប់ខ្លួន​ជនសង្ស័យ​បាន ចំនួន​៤នាក់​បន្ទាប់ពីធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ

ភ្នំពេញៈ នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ជនសង្ស័យ​បាន ចំនួន​៤នាក់​បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​បុរស​ម្នាក់ ដែលកំពុង​ដើរតាមផ្លូវ​និយាយ​ទូរស័ព្ទ​បានសម្រេច​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​តាមផ្លូវ​បេតុង ភូមិ​មានជ័យ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។

​ជនសង្ស័យរួមមាន ទី​១.ថុង សំបូរ អាយុ​១៨ ឆ្នាំ​, ទី​២ .អ៊ុំ តារា អាយុ ២០​ឆ្នាំ ​​, ទី​៣.ឃ្លៀង ដែន​ប៊ី អាយុ ១៥​ឆ្នាំ និង​ទី​៤.ថាវ សីហា អាយុ​១៤​ឆ្នាំ​​។ ពួកគេ​មិនមាន​មុខរបរ​មិន ប្រាកដ​ទេ​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ចាត់កា​រ​តាម​និតិ​វិធី ៕​

Leave a Reply

Your email address will not be published.