សមត្ថកិច្ច​ខេត្តស្ទឹងត្រែង ​បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​១៧០​បញ្ចប់​និង​ទូក​មួយគ្រឿង​

ស្ទឹងត្រែង​:​​​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី ២៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០២១​ ។​ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​១៧០​បញ្ចប់​និង​ទូក​មួយគ្រឿង​ដែល​ឧក្រិដ្ឋជន​ដឹកជញ្ជូន​ពី​ស្រុក​ខូង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​មក​ចំណុច​កោះ​ល្ង​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​។

លោក ​អូត ​ស៊ី​វុត្ថា ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ថា​ដោយមាន​កំណត់​មុខសញ្ញា គួរ​ឲ្យ​សង្ស័យ​ក្នុង​គោលដៅ​សមត្ថកិច្ច​ការពារ​ល្បាត​ប្រចាំ​តំបន់​ព្រំដែន​ផ្លូវទឹក​កម្ពុជា​ឡាវ​។​ពេលនោះ​សមត្ថកិច្ច​ក៏បាន​ចុះទៅពិនិត្យ​ទូក​មួយគ្រឿង​ដែល​បាន​សង្ស័យ​​​។​ ​ពេល​ចុះ​ពិនិត្យ​បានឃើញ​វត្ថុតាង​គ្រឿងញៀន​ចំនួន​១០​បាវ​ស្មើ​១៧០​កញ្ចប់​និង​ទូក​មួយគ្រឿង​។ ​រីឯ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​បានរ​ត់ទៅ​ពេល​ឃើញ​សមត្ថកិច្ច​ចុះទៅ​ដល់​។​


លោកស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ បញ្ចាក់​បន្ថែមទៀតថា​ក្រោយពី​ដកហូត​គ្រឿងញៀន​នៅលើ​ទូក​ទាំងអស់​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំងយប់​ដើម្បី​ធ្វើការ​ពិនិត្យ​និង​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​នេះបន្តទៀតផងដែរ​៕​​

Leave a Reply

Your email address will not be published.