​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ទាំងពីរ​នាក់​បាត់បង់​ជីវិត

ស្ទឹងត្រែងៈ នៅវេលាម៉ោង​១០​យប់​ថ្ងៃទី​២៤​ខែ វិច្ឆិកា​ឆ្នាំ​២០២១​។មាន​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្ដាល​ឲ្យ​អ្នកបើកបរ​ទាំងពីរ​នាក់​បាត់បង់​ជីវិត ។ ​ករណីនេះ​កើតឡើង​នៅក្បែរ​វត្ត​បា​ឌើ​ម ភូមិ​បា​ឌើ​ម ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន​។

​សមត្ថកិច្ច​​បាន​ប្រាប់​ឲ្យ​ដឹងថា ឈ្មោះ ថុ​ត គី ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន​បើកបរ​ម៉ូតូ​អិ​ច​សី​ន​ធរ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​ពី​លិចទៅ​កើត​(​បញ្ច្រាស់ទិស​គ្នា​)​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​គ្មាន​ស្លាក​លេខ​ដែល​អ្នកបើកបរ​ម៉ូតូ​​ឈ្មោះ ​ហាន ​ស៊ូ​វ​ណ្ណី ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​បា​ដើម​ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន បណ្ដាល​ឲ្យអ្នកបើកបរទាំងពីរ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។ ​ចំណែក​អ្នករួមដំណើរ ម្នាក់ទៀត ​ឈ្មោះ ​ឡ​ម ទី ភេទ​ប្រុស​របួសធ្ងន់​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តផងដែរ​៕

Leave a Reply

Your email address will not be published.