អាជ្ញាធរកម្ពុជាបានបញ្ចូនពលករថៃ១០៣នាក់ដែលបានធ្វើការនៅប្រទេសកម្ពុជាខុសច្បាប់ អោយទៅអាជ្ញាធរថៃ

(ប៉ោយប៉ែត): នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ពលករថៃ១០៣នាក់ដែលបានធ្វើការនៅប្រទេសកម្ពុជាខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរ បញ្ចូនអោយខាងអាជ្ញាធរថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។​

ក្នុងនោះផងដែរក៏មានការដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការនៃស្នងការដ្ឋានស្រាវជ្រាវព័ត៌មាននិងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការទំនាក់ទំនងសាធារណៈនិងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​  លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ចាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ហើយក៏មានការចូលរួមពី អនុប្រធាននាយកដ្ឋានអរន្តោប្រវេសន៍ផងដែរ​ បានជួបពិភាក្សាជាមួយអាជ្ញាធរថៃ​ ដែលមានអគ្គស្នងការរងនគរបាលជាតិខាងភាគីថៃ ដើម្បីប្រគល់ជូនពលករថៃទាំង១០៣នាក់នោះផងដែរ។

សូមបញ្ជាក់ថា ពលករថៃទាំង១០៣នាក់ មានប្រុស៦១នាក់ និងស្រី៤២ ក្រោយពីធ្វើតេស្តរកមេរោគកូវីដ ១៩ រកឃើញមានវិជ្ជមានចំនួន៣៤នាក់ ក្នុងនោះ មានស្រី១២នាក់៕

Leave a Reply

Your email address will not be published.