មានករណីផ្ទុះអាវុធនៅក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថរងរបួស ៣នាក់ (ធ្ងន់ម្នាក់) ,និងប្រមាញ់នាំខ្លួនជនបង្ករបាន១៤នាក់

ក្រុងប៉ោយបែត : បើយោងតាមលោក ប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់លើផេកផ្លូវការរបស់លោកថា, ព័ត៌មានបឋមអំពីករណីផ្ទុះអាវុធនៅក្រុងប៉ោយប៉ែត គឺលោកបានស្រង់សំដី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ មកបញ្ជាក់ថា , ករណីផ្ទុះអាវុធនៅប៉ោយប៉ែតនៅចំនុចទឹកពុះផ្សារាត្រីកុងទីន័រ ​ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង២៣:២០។

 

គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុមនិងក្រុមខ្មែរកាងជនជាតិថៃដែលបង្ករការអុកឡុក បង្ករបញ្ហាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបន្តថា, ក្រុមបង្ករទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលអោយកម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្ករបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍ ជាលទ្ធផលសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រុមបង្ករទាំងនេះបាន ចំនួន១៥នាក់ និងកំពុងបន្តស្វែងរកតាមចាប់ខ្លួនបក្ខពួកក្រុមបង្ករបញ្ហាបន្តបន្ទាប់ទៀត ។ដោយឡែក កម្លាំងសមត្ថកិច្ចដែលរងរបួសត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
សូមបញ្ជាក់ថា វត្តមាន លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងដោយផ្ទាល់ ចុះបើកប្រតិបត្តិការបង្ក្រាប គ្រប់គ្រងស្ថានការណ៍ បានទាន់ពេលវេលាផងដែរ ៕

Leave a Reply

Your email address will not be published.