កិច្ចសហប្រតិបត្តិការរួមគ្នា រវៀងអាជ្ញាធរតាមបណ្តោយព្រំដែន កម្ពុជា-ថៃដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩

បន្ទាយមានជ័យ៖ ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវៀងអាជ្ញាធរតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូច៩១១ ប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ប៉ូលីសថៃ ចុះមកសួរសុខទុក្ខ និងធ្វើការអប់រំណែនាំជនអន្តោប្រវេសន៍ថៃចំនួន ៦២នាក់នៅទីបញ្ជាការវរសេនាតូច៩១១ បានចាញ់បោកមេខ្យល់លួចឆ្លងដែនខុសច្បាប់មករកការងារធ្វើនៅទឹកដីកម្ពុជា។

កំឡុងពេលផ្ទុះនៃជំងឺឆ្លងកូវីដ-១៩ ប្រជាជនកម្ពុជា-ថៃ នៅមានការចាញ់បោកមេខ្យល់លួចនាំឆ្លងដែនខុសច្បាប់ដើម្បីរកការងារធ្វើ ត្រូវបានអាជ្ញាធរប្រទេសទាំងពីរ រួមគ្នាទប់ស្កាត់ចាប់បានមេខ្យល់ជាបន្តបន្ទាប់ ចំណែកប្រជាជនត្រូវបានអប់រំណែនាំឲ្យត្រឡប់ទៅមូលដ្ឋានវិញ។

ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរកម្ពុជា-ថៃ តែងតែសហការនិងផ្តល់ព័ត៌មានទាន់ហេតុការណ៍រួមគ្នាទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ៕

Leave a Reply

Your email address will not be published.