លោក Roberto Mancini ជឿជាក់ថាក្រុមជម្រើសជាតិ អ៊ីតាលី​ នឹងអាចឈ្នះWorld Cupឆ្នាំ ២០២២

បរទេស៖ លោក Roberto Mancini នៅតែជឿជាក់ថា ក្រុមជម្រើសជាតិ អ៊ីតាលី នឹងអាចឈ្នះជើងឯកព្រឹត្តិការណ៍ World Cup ដែលធ្វើឡើងនៅប្រទេស កាតា ឆ្នាំ ២០២២។ ទោះបីក្រុមរបស់លោកបានបាត់បង់កៅអីស្វ័យប្រវត្តិដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រក៏ដោយ។

ជាការពិតណាស់ ក្រុមអាហ្ស៊ូរីបានបញ្ចប់ចំណាត់ថ្នាក់លេខ ២ នៃពូល C បន្ទាប់ពីស្មើគ្នាប្រកួតចុងក្រោយជាមួយក្រុម អៀឡង់ខាងជើង ក្នុងលទ្ធផល ០ ទល់នឹង ០ កាលពីយប់ថ្ងៃ ចន្ទ កន្លងទៅ។ ដូច្នេះពួកគេគឺនៅសល់ឱកាសមួយទៀតដើម្បីអាចឡើងទៅជុំផ្តាច់ព្រ័ត្រ ដោយត្រូវធ្វើការប្រកួត Play offs នៅខែ មីនា ឆ្នាំ ២០២២ ខាងមុខ។

ក្រោយបញ្ចប់ការប្រកួតលោក Mancini បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ឥឡូវនេះយើងត្រូវតែរៀបចំសម្រាប់ការប្រកួតនៅខែ មីនា ហើយពួកយើងត្រូវប្រឹងប្រែងលេងវគ្គ Play offs ដោយទំនុកចិត្ត។ យើងនឹងធ្វើយ៉ាងណាដើម្បីទទួលបានកៅអីនៅ World Cup ឆ្នាំ ២០២២ ហើយពួកយើងនៅតែសង្ឃឹមយ៉ាងមុតមាំថាពួកយើងនឹងអាចឈ្នះនៅក្នុងព្រឹត្តិការណ៍នេះ៕

Leave a Reply

Your email address will not be published.