លំនៅដ្ឋានជិត៥០០ខ្នង និងដំណាំស្រូវជាច្រើន រងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង

ខេត្តបាត់ដំបង ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួនជិត ៥០០ខ្នង ផ្លូវថ្នល់ និងដំណាំស្រូវជាច្រើន បានទទួលរងផលប៉ះពាល់យ៉ាងដំណំ ដោយសារជំនន់ទឹកភ្លៀងហូស្រុងពីស្រុករុក្ខគីរី។ នេះបើយោងតាមការបញ្ជាក់ពី អាជ្ញាធរស្រុកមោងឬស្សី នៅថ្ងៃទី ១៦ ខែវិច្ឆកានេះ។

អាជ្ញាធរស្រុកមោងឬស្សី បន្តថា ៖ ជំនន់ទឹកភ្លៀងទាំងក្នុងមូលដ្ឋានស្រុកមោងឬស្សី និងមួយចំណែកធំទៀតបានហូរស្រុងចាក់មកពីតំបន់ទំនាបរបស់ស្រុករុក្ខគីរី បាននឹងកំពុងគំរាមកំហែងដល់ផ្ទះសម្បែងប្រជាពលរដ្ឋសរុបចំនួន ៥ភូមិ រួមមាន ៖ ភូមិជ្រៃ១ ជ្រៃ២ ម្រះព្រៅ ភូមិទូលតាថុន និងភូមិជ្រៃជើងផងដែរ របស់ឃុំជ្រៃ ស្រុកមោងឬស្សី ស្មើប្រមាណ ៤៥០ខ្នង ផ្ទះរងការប៉ះពាល់។

ក្រៅពីនេះ ផ្លូវថ្នល់ដីក្រហមចំនួន ៥៤០០ម៉ែត្រ ផ្លូវក្រាលកៅស៊ូចំនួន ៣០០០ម៉ែត្រ និង ដំណាំស្រូវប៉ះពាល់ចំនួន ៦៦០ហិតាទៀត ក៏កំពុងបានយាយីផងដែរ ដែលប្រឈមនឹងការខូចខាត៕

Leave a Reply

Your email address will not be published.