ដឹងច្បាស់ពីមូលហេតុនៃការឆេះស្លាប់របស់លោកគ្រូពេទ្យអាយុ៨៥ឆ្នាំនៅចាក់អង្រែលើហើយ

ភ្នំពេញ៖ ដឹងច្បាស់ពីមូលហេតុនៃការឆេះស្លាប់របស់លោកគ្រូពេទ្យអាយុ៨៥ឆ្នាំនៅចាក់អង្រែលើហើយ គឺជាករណីឃាតកម្ម ដែលប្រពន្ធប្រើអាកុលដុតសម្លាប់ប្តីនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២ម៉០០នាទី រំលងអាធាត្រ នៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទ ស្រី អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីកន្លែងស្នាក់នៅផ្ទះផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។

ជនរងគ្រោះឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំពេទ្យ ទីកន្លែងស្នាក់នៅផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានស្លាប់ក្នុងភ្លើងយ៉ាងរន្ធត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចជំនាញបានរកឃើញវត្ថុតាងបន្សល់ទុករួមមានដបទឹកសុទ្ធសំរាប់ដាក់អាកុលចំនួន០១, ដែកកេសចំនួន០២, អំបោសមួយឆេះខាងចុង, ប្រដាប់កើបសំរាម០១, កំទេចពូកឆេះចំនួន០១ថង់ និងមេសោរកូនសោរមួយចំនួន។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២ម៉០០នាទីរំលងអាធាត្រនៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ ត្រូវជាប្តី កំពុងដេកនៅក្នុងផ្ទះជាមួយជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ៧៧ឆ្នាំ ត្រូវជាប្រពន្ធ ពេលនោះជនសង្ស័យបានយកអាកុលកន្លះលីត្រ ប្រហែលមួយដបទឹកសុទ្ធ ចាក់នៅលើពូក និងលើខ្លួនជនរងគ្រោះដែលកំពុងដេកលង់លក់ បន្ទាប់មកជនសង្ស័យបាន យកដែកកេសមកបញ្ឆេះដុតជនរងគ្រោះបណ្តាល ឲ្យរលាកពេញខ្លួន ហើយក៏បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទៀង ស៊ីម យកមកសាក សួរនៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ ដើម្បីចាត់ការតាមនិតិវិធី ច្បាប់ ចំណែកសាកសពបានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញ្ញាតិយកទៅតំកល់នៅវត្តចាក់អង្រែលើរងចាំបូជាតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ទៀង ស៊ីម ឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published.