គ្រូពេទ្យម្នាក់ឆក់ខ្សែរភ្លើងស្លាប់

ភ្នំពេញ:គ្រូពេទ្យម្នាក់ឆេះខ្លោចស្លាប់នៅលើជណ្តើរដែកកាលពីម៉ោងជាង១២ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះលក់ឱសថស្ថានយីហោ ពន្លក ផ្ទះលេខ៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។សព ឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ មុខរបរលក់ថ្នាំពេទ្យនិងជា គ្រូពេទ្យមធ្យមស្នាក់នៅចំនុចកើតហេតុ ខាងលើ។សពមានស្រុកកំណើតនៅភូមិ វាលវង់ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានជាងមួយក្រុមបានមកជួសជុលផ្ទះជាប់នឹងផ្ទះជនរងគ្រោះ។ ចំណែកជនរងគ្រោះនិងប្រពន្ធចាក់សោរពីខាងក្នុងសម្រាកក្នុងផ្ទះដោយយពុំឃើញបើកទ្វារលក់ថ្នាំពេទ្យដូចរាល់ដងទេ ។លុះដល់ពេលកើតហេតុអ្នកជិតខាងឮសំឡេងប្រពន្ធរបស់គាត់ស្រែកហៅឲ្យគេជួយទើបអ្នករស់នៅក្បែរនោះនាំគ្នាទៅ ជួយ។ពេលចូលទៅខាងក្នុងក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់លើជណ្តើរដែកបាត់ទៅហើយដោយមានស្នាមខ្លោចឆេះពេញខ្លួន។ចំណែកពិដានជ័រនៅខាងលើឆេះធ្លាក់រាយប៉ាយពេញក្នុងផ្ទះ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានពិនិត្យសពរួចរាល់សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារឆក់ខ្សែរភ្លើង៕

 

Leave a Reply

Your email address will not be published.