ពិធីបំពាក់មេដាយមាសពិភពលោក ជូនកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ

អបអរសាទរ ៖  នេះជាពិធីបំពាក់មេដាយ ជូនកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ ម្ចាស់ជើងឯកមេដាយមាសកីឡាប៉េតង់ពិភពលោកជំនាន់ទី១៨ ផ្នែកនារីលើវិញ្ញាសា វាយយកពិន្ទុ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ។

សូមជម្រាបផងដែរថា ការទទួលមេដាយមាសពិភពលោក លើកទី៥ លើវិញ្ញាសា វាយយកពិន្ទុ សម្រាប់កម្ពុជាយើង ដែលមិនទាន់មានប្រទេសណាក្រៅពីកម្ពុជា នៅលើពិភពលោកធ្វើបាននៅឡើយទេ ៕

Leave a Reply

Your email address will not be published.