​ភ្នំពេញ​៖មានគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងកាលពី​វេលា ម៉ោង​១​និង​៣០​នាទី​យប់​រំលងអធ្រាត្រ​​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ត្រង់ចំណុច​ផ្លូវ​១៣០ កែង​និង​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

យុវជន​មួយក្រុម​ត្រូវបាន រថយន្តបុក​ឲ្យ​រងរបួស​ចំនួន​២​នាក់ ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​រត់​ក៏​ត្រូ​បាន​ក្រុមយុវជន​ដេញតាម ខាងអ្នកបើករថយន្ត​បង្ក​ក៏​ដក​កាំភ្លើង​បាញ់​គំរាម​ចំនួន​៣​គ្រាប់។ បានបាញ់​១​គ្រាប់នៅ​ខាងជើង​ផ្សារ​ថ្មី និង​បាញ់​ចំនួន​២​គ្រាប់​ទៀត​នៅ​រង្វង់​មូល​ទួលគោក​ចាស់​។

​តាម​សម្ដី​រៀបរាប់​របស់​យុវជន​រងគ្រោះ​បាន ប្រាប់​ឲ្យ​ដឹងថា​ពួកគាត់​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ ៣​គ្រឿង​ជិះ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​តាម​បណ្តោយ​ផ្លូវ​១៣០​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​មក​បុក​ចំ​ម៉ូតូ​របស់គាត់​ម៉ាក​ឌ្រី​ម​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក លេខ តាកែវ 1R.0565 បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​ពីរ​នាក់​។ ភ្លាមៗ​រថយន្ត​មិនបាននៅ​ទទួលខុសត្រូវ​នោះទេ​បាន​បន្ថែម​ល្បឿន​បើក​រត់ ខណៈ​ពេលនោះ​ក្រុមយុវជន​ក៏មាន​បក្ខពួក​ដេញតាម​ពីក្រោយ​រហូត​ទៅដល់​ខាងជើង​ផ្សារ​ថ្មី អ្នកបើករថយន្ត​បង្ក​បាន​បាញ់​មួយ​គ្រាប់​សំដៅទៅ​ក្រុមយុវជន​នោះ​តែម្ដង​សំណាងល្អ​មិនត្រូវ បែរជា​ត្រូវ​ថ្នល់​ខូង​អស់​មួយកន្លែង​ហើយក៏​បន្ថែម ល្បឿន​បើក​រត់​បន្តទៀត​ក្រុមយុវជន​នៅតែ​ដេញតាម​រហូតដល់​រង្វង់​មូល​ទួលគោក​ចាស់​អ្នក បើករថយន្ត​បង្ក​បាន​បាញ់ ចំនួន​២​គ្រាប់​ទៀត ហើយក៏​បត់​ចូលទៅ​តាមផ្លូវ​វត្ត​នាគ​វ័​ន្ត​ក្រុមយុវជន ឃើញ​ផ្លូវ​ស្ងាត់​ពេក​មិន​ហ៊ាន​តាម​ទៀត​ទើប​បក​ត្រឡប់ក្រោយ​ មក​កន្លែងកើតហេតុ​វិញ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកសារព័ត៌មាន​រួម ទាំង​សមត្ថកិច្ច ចុះ​មកដល់​កន្លែងកើតហេតុ​ដើម្បី​សួរនាំ​ក្រុមយុវជន​បាន​នាំ​អ្នករបួស​ទៅ​មន្ទីរពេទ្យ​ហើយក៏​មិន​ចង់​មានរឿង​វែងឆ្ងាយ​ក៏​នាំគ្នា​ចាកចេញ​ពី​កន្លែងកើតហេតុ​បាត់អស់​ទៅ​៕​

Leave a Reply

Your email address will not be published.