អឺរ៉ុប៖ ខ្សែរបម្រើ Paul Pogba អាចនឹងអវត្តមានពីទីលានរហូតដល់ខែមករាឆ្នាំ២០២២ បន្ទាប់ពីបានរងរបួសត្រង់ភ្លៅកំលុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំងដើម្បីត្រៀមប្រកួតទល់នឹងកាហ្សាក់ស្ថាន និង ហ្វាំងឡង់។
Pogba ត្រូវលោក Didier Deschamps កោះហៅមកលេងវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកប៉ុន្តែជាសំណាងអាក្រក់គឺពុំទាន់បានចូលលេងឲ្យជម្រើសជាតិផង គេត្រូវចាកចេញពីជំរុំហ្វឹកហាត់ទាំងយប់។
សារព័ត៌មាន Sportmail បានបង្ហើបថាខ្សែបម្រើរូននេះនឹងអវត្តពី៦ទៅ៩សប្តាហ៍ដោយត្រូវព្យាបាលរបួសប៉ុន្តែគេនឹងរង់ចាំមើលតាមស្ថានភាពនៃការជាសះស្បើយជាក់ស្ដែង។
គួរបញ្ជាក់ផងដែរថា នៅខែមករាខាងមុខ កីឡាករPogba សញ្ជាតិបារាំងរូបនេះមានសិទ្ធិអាចបើកការចរចាជាមួយបណ្ដាក្លិបដែលចង់បានគេហើយ៕