សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសម្នាក់បានប្រើហិង្សាទៅលើយាយបង្កើតរបស់ខ្លួននៅភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ

សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសម្នាក់បានប្រើហិង្សាទៅលើយាយបង្កើតរបស់ខ្លួននៅភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ

 

ខេត្តតាកែវ : នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី ដោយយោងទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលឃុំសឹង្ហ បានចុះទៅឃាត់ខ្លួនបុរសម្នាក់ ដែលបានប្រើអំពើហិង្សាទៅលើយាយបង្កើតរបស់ខ្លួន យកមកប៉ុស្តិ៍នគរបាលដើម្បីធ្វើកិច្ចសន្យាអប់រំ កុំឲ្យប្រើអំពើហិង្សាទៅលើយាយរបស់ខ្លួន។

 

តាមអ្នកស្រុកបានឲ្យដឹងថា ជនល្មើសដែលប្រើអំពើហិង្សាទៅលើនាយាយបង្កើតរបស់ខ្លួនមានឈ្មោះ ឃី សារ៉េត ហៅប្លោក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។

 

កាលពីថ្ងៃសៅរ៍ទី៣០ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ឃី សារ៉េត បានវាយមកលើយាយបង្កើតរបស់ខ្លួន ស្ទើរតែរៀងរាល់ថ្ងៃ ដោយជនលើ្មសខឹងនឹងយាយរបស់ខ្លួនបានយករបស់របរប្រដាប់សេពគ្រឿងញៀនបោះចោល ហើយធ្វើឲ្យខ្លួនខឹងសម្បារ បានឈានទៅដល់ការប្រើអំពើហិង្សានេះ កន្លងមកឈ្មោះឃីសារ៉េត ជាអ្នកធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។

 

ជនរងគ្រោះឈ្មោះ មឿង សម្បត្តិ ភេទស្រី អាយុ៧៣ឆ្នាំ មានទីលំនៅភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។

 

បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះសមត្ថកិច្ចនគរបាលឃុំសឹង្ហបានចុះទៅឃាត់ខ្លួនឈ្មោះ ឃី សារ៉េត យកមកប៉ុស្តិ៍នគរបាលដើម្បីធ្វើកិច្ចសន្យានិងធ្វើការអប់រំកុំឲ្យមានអំពើហិង្សាទៅលើយាយបង្កើតរបស់ខ្លួនទៀត។

 

បើតាមសម្ដី របស់ជនរងគ្រោះបានស្នើសុំឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំសឹង្ហធ្វើការអប់រំនិងធ្វើកិច្ចសន្យាកុំឲ្យជនល្មើសខាងលើធ្វើបាបនិងប្រើអំពើហិង្សាមកលើរូបខ្លួនទៀតបើសិនជាថ្ងៃក្រោយជនខាងលើមិនព្រមតែប្រែក៏សុំឲ្យសមត្ថកិច្ចធ្វើទៅតាមនីតិវិធី។

​ សមត្តកិច្ចបានទទួលយកសំណូមពររបស់ជីដូនជនសង្ស័យ​ ដោយគ្រាន់តែធ្វេីការអប់រំនិងឲ្យផ្ដិតមេដៃធ្វេីកិច្ចសន្យាមិនឲ្យប្រព្រិត្តអំពេីមិនគប្បីដូច្នេះទៀត​ តែបេីករណីមិនរាងចាលទេនោះ​ សមត្តកិច្ចនឹងចាប់បញ្ជូនទៅសាលាដំបូងដេីម្បីឲ្យច្បាប់ផ្ដន្ទាទោសដោយគ្មានលេីកលែងឡេីយ។ ដោយអក្ខរា០៥

ប្រភព RM News 

Leave a Reply

Your email address will not be published.