នាយសេនាធិការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខ ក្នុងពិធីទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១
ភ្នំពេញ៖នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ផែនការការពារសន្តិសុខក្នុងពិធីទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការរួមពីនាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ សាលាទាំងពីរ និងមានភ្ជាប់តាមរយៈប្រព័ន្ធ conference ទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី/ខេត្ត ទាំង២៥ ។
ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស សំបូរធន បានធ្វើការផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងាររបស់កងរាជអាវុធហត្ថប្រចាំខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២១ និងផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ខាងមុខ៕