ជំនន់ទឹកភ្លៀងនិងទឺកជំនន់ចាល់ពីវាល បង្កអោយលិចលង់ទីធ្លានិងក្នុងការិយាល័យរដ្ឋមួយចំនួន នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ មកទល់រសៀលថ្ងៃទី២៦ខែកញ្ញា ទឹកមិនទាន់ស្រកស្រុងចុះនៅឡើយ គឺមានតែឡើងខ្លះផងដែរ នេះគឺដោយសារតែ ភ្លៀងធ្លាក់២មេធំៗ និងទឺកជំនន់ចាល់ពីវាល កាលពីរសៀលទល់ព្រលប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១ បង្កអោយលិចលង់ទីធ្លានិងចូលក្នុងការិយាល័យធ្វើការអង្គភាពរដ្ឋមួយចំនួននៅក្រុងសិរីសោភ័ណ។

ប្រភពព័ត៌មានបានអោយដឹងថា ៖ ដោយសារកម្រឹតបរិមាណទឹកភ្លៀងនោះច្រើននិងបុកមកខ្លាំង ទើបនៅពេលកំពុងនិងក្រោយពេលភ្លាមៗ វាបានបង្កអោយលិចមួយួឈុលដងផ្លូវ ទីធ្លានិងចូលក្នុងលំនៅឋាន កន្លែងអាជិវកម្ម ការិយាល័យធ្វើការរដ្ឋមួយចំនួន។

ចំពោះការិយាល័យធ្វើការរដ្ឋនៅក្រុងសិរីសោភ័ណ រួមមានទីធ្លានិងក្នុងបន្ទប់នៃមន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹកចិត្ត ,សាលាក្រុង ការិយាល័យអង្គភាពនានានៅក្រុងសិរីសោភ័ណ , ទីធ្លា ការិយាល័យធ្វើការនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ , ទីធ្លា ការិយាល័យនិងបន្ទប់ស្នាក់នៅនៃខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ ជាដើម។ ទីតាំងខាងលើស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

ទ្រព្យសម្បត្តិ សម្ភារៈ សួនច្បារមួយចំនួនរងផលប៉ះពាល់ ប៉ុន្តែមិនទាន់មានរបាយការណ៍ពីការខូចខាតនៅឡើយ។ ក្នុងនោះពលរដ្ឋនិងមន្ត្រី កងកម្លាំង បាននាំគ្នាបិទគប់ភ្លើងនិងរើឬលើកទ្រព្យសម្បត្តិ សម្ភារៈនោះចេញពីទឹកជំនន់ដែលបានពន្លិចចន្លោះពី០,៣មទៅ០,៨ម៉ែត្រនៅទីធ្លានិងក្នុងការិយាល័យ។ ចំពោះលំនៅឋានពលរដ្ឋ ទឹកភ្លៀង២មេធំៗនោះក៏បង្កអោយលិចលង់ទីធ្លានិងចូលក្នុងផ្ទះដែរ។

មកទល់រសៀលថ្ងៃទី២៦ខែកញ្ញា ទឹកបានស្រកពីកន្លែងខ្លះ ដូចជាលំនៅឋានពលរដ្ឋ ,មន្ទីកសិកម្មខេត្ត ,មន្ទីរធនធានទឹកខេត្តជាដើម។ ប៉ុន្តែនៅសាលាក្រុង នគរបាលក្រុង ខ័ណ្ឌរដ្ឋបាលព្រៃឈើ …ទឹកមិនទាន់ស្រកទេ។ម្យ៉ាងទឹកពីវាលនិងជាពិសេសទឹកអាងកងវ៉ាដែលស្ថិតនៅខាងលិចទីតាំងខាងលើ បានបន្តហក់ឡើងខ្ពស់។

អំពីមូលហេតនៃការលិចលង់ ប្រភពបានបញ្ជាក់ថា៖ មកពីក១/ម្រឹតទឹកភ្លៀងច្រើននិងខ្លាំងពេក, ២/ប្រព័ន្ធលូខ្លះស្ទះ, ៣/ទឹកជំនន់មកពីវាលខាងក្រៅបានហក់ឡើងខ្ពស់ធ្វើអោយទឹកពីក្នុងក៏លែងសូវហូរចេញទៅក្រៅដែរនិង៤/ ទីកន្លែងដែលលិចលង់ខាងលើស្ថិតនៅដីទាប់ជាងដីឬសំណង់នៅជុំវិញ៕

Leave a Reply

Your email address will not be published.