នៅខេត្តបន្ទាយមានជ័យ អ្នកជំងឺកូវីដ១៩ ស្លាប់កើនដល់១៧៦នាក់

ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមរសៀលថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ អនុគណៈកម្មការបូជា បញ្ចុះសពនៃគណកម្មការប្រយុទ្ធនឹងកូវីដ១៩ខេត្តបន្ទាយមានជ័យបានជូនដំណើរសពទី១៧៦នៃអ្នកជម្ងឺកូវីដ១៩។ ក្នុងនោះ ជនជាតិខ្មែរ១៧០នាក់/ស្រី៩៧នាក់ ជនជាតិឥណ្ឌូនេស៊ី ៣នាក់/ ស្រី១នាក់ ជនជាតិថៃ៣នាក់/ស្រី២នាក់។ និងជនជាតិថៃ ដែលសុំទៅព្យបាល នៅប្រទេសថៃ ចំនួន២៣១នាក់/ស្រី៦៥នាក់។ អ្នកបើកបររថយន្តដឹកទំនិញចូលតាមច្រកចំនួន៣៥នាក់។ ក្នុងនោះមានសពទារកចំនួន៤នាក់ ដែលអវិជ្ជមានកូវីដ១៩ ក៏ត្រូវស្ត្រីម្តាយដែលវិជ្ជមានកូវីដ១៩ ដែលបានឲ្យនឹងកំពុងសម្រាកព្យាបាល បានផ្ញើមកអោយគណៈកម្មការបូជាផងដែរ។

នេះបើតាមអ្នកស្រី ឱក សុភា សមាជិកអនុគណៈកម្មការបូជាសពនៃគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្តបន្ទាយមានជ័យអោយដឹងនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១៕

Leave a Reply

Your email address will not be published.