នគរបាលខេត្តបន្ទាយមាជ័យ ដាក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងការទប់ស្កាត់ បទល្មើសផ្សេងៗ

ខេត្តបន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ បានដាក់ផែនការ បង្ការ បង្ក្រាប សង្គ្រោះ និងការទប់ស្កាត់បទល្មើសផ្សេងៗ។

យោងកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបាន តាមប្រព័ន្ធនិម្មិតទំនាក់ទំនងហ្ស៊ូម( ZOOM )និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្តដែលដឹកនាំលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរង លោកអធិការក្រុង ស្រុក ទាំង ៩ និង លោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោក ទាំង ៤ វរៈ ៩១១-៨៩១- ៨០៧- ៨១៥ ផងដែរ។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បានមាន ប្រសាសន៍ វាយតម្លៃលទ្ធផលការងារ បានលើកសរសើរដល់គ្រប់អង្គភាពទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបំពេញការងាររបស់ខ្លួនបានជោគជ័យ ជាបន្តបន្ទាប់។

ចំពោះកិច្ចការមួយចំនួនដែលមិនទាន់បានបំពេញហើយប៉ុន្តែ មិនទាន់បានល្អនិងទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ ដើម្បីស្ថាបនាផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងនិងអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ ៖

១-ពង្រឹង វិន័យកងកម្លាំង០០៦ របស់នរគរបាលជាតិ និងរបៀបរបបការងារប្រចាំថ្ងៃ
២-ពង្រឹងការងារ សន្តិសុខ សណ្តាប់សារណៈ បទល្មើសផ្សេងៗ និងពង្រឹងការងារ ប្រចាំបញ្ជា ការយាមល្បាត
៣-ពង្រឹងការងារការកសាងផែនការ ការអនុវត្តការងារក្នុងអង្គភាព
៤-ពង្រឹងប្រសិទ្ឋភាពនិងសតិអារម្មណ៍របស់កងកម្លាំង
៥-បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់កងកម្លាំង
៦-ធ្វើប័ណ្ណសរសើរ លិខិតសរសើរ គ្រឿងឥស្សរិយយស ជូនកងកម្លាំងដែលមានស្នាដៃ
៧-ការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នផ្សេងៗ ជាពិសេសទាំងក្រៅខេត្ត និងក្នុងខេត្ត
៨-ត្រៀមកងកម្លាំង២៤/២៤ សម្រាប់ទ្រោលសភាពការណ៍ដែលអាចកើតមានឡើងដោយយថាហេតុ ៩-ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អ កំឡុងពេលនេះត្រូវគ្រប់គ្រងឲ្យបានការរីករាលដាលនៃជំងឺកូវីដ១៩និងគ្រោះទឹកជំនន់ ហើយក៏កុំភ្លេចអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ៕

Leave a Reply

Your email address will not be published.