សាលារៀនចំណេះទូទៅ​នៅ ខេត្តបន្ទាយមានជ័យ បើកដំណើរ៦២% តែសិស្សពីសហគមន៍ផ្ទុះកូវីដ បិទវិញខ្លះ

ខេត្តបន្ទាយមានជ័យ ៖ សាលារៀនចំណេះទូទៅរដ្ឋនិងឯកជន នៅខេត្តបន្ទាយមានជ័យបើកដំណើរ៦២%ដូចគ្រោងទុក ។តែបិទវិញខ្លះដោយកូវីដ១៩ បានកើតលើសិស្សានុសិស្សមួយចំនួនតូចដែលផ្ទុះនៅសហគមន៍ មុនពួកគេត្រូវចូលរៀននៅសាលា។

នេះបើតាមលោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យកវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ ខណៈលោកបានចុះពិនិត្យ វាយតម្លៃនូវដំណើរការបង្រផន រៀននៅសាលារៀនមួយចំនួននៅតាមស្រុក។

លោកបានបន្តថា ៖ ជារួម ដំណើរការឡើងវិញនូវសាលារៀនបានប្រព្រឹត្តរលូន រៀបរយនិងអនុវត្តបានល្អនូវវិធានការបង្ការ ការពារជម្ងឺកូវីដ១៩ ដូចដែលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលណែនាំ។

លោកឈួ ប៊ុនរឿង ក្នុងនាមមន្ទីរ ក៏ដូចរដ្ឋបាលខេត្តបានក្រើនរំលឹកបន្ថែមដល់មន្ត្រីរដ្ឋបាលអប់រំ គណៈគ្រប់គ្រងនិងលើកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាល ក៏អាជ្ញាធរមានសមត្ថកិច្ចសូមសហការការអោយដំណើរការសាលារៀនឡើងវិញនេះ បានលទ្ធផលល្អ មានប្រសិទ្ធិភពនិងប្រកបដោយការទទួលខុសត្រូវ។

ចំណែកអាណាព្យបាលសិស្ស សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងគណៈគ្រប់គ្រងសាលារៀនបានថ្លែងអំណរគុណដល់ការបើកដំណើរការសាលារៀនឡើងវិញនេះ ហើយមានជំនឿថា វានឹងបានផ្តល់ចំណេះដឹងគ្រប់គ្រាន់ដល់សិស្ស។ ពោលគឺបានជាការបន្ថែមលើការរៀនពីចម្ងាយតាមទូរស័ព្ទនិងតាមទូរទស្សន៍កន្លងមក ក្នុងអំឡុងនៃការរីករាលដាលខ្លាំងនៃជម្ងឺកូវីដ១៩ ។

សូមរំលឹកថា កាលពីថ្ងៃទី៦ដល់៧ខែកញ្ញាឆ្នាំ២០២១ថ្នាក់ដឹកនាំអាជ្ញាធរដែនដីនិងមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានចុះពិនិត្យ វាយតម្លៃស្ថានភាពជាក់ស្តែងនៅតាមសាលារៀនចំណេះទូទៅរដ្ឋជាសំណាកមួយចំនួន ដើម្បីឈានទៅធ្វើរបាយការណ៍ស្នើសុំអនុញ្ញាតិពីក្រសួងអប់រំ យុវជននិងកីឡាបើកដំណើរការបង្រៀន រៀនឡើងវិញនៅសប្តាហ័នេះ។

ក្នុងនោះនៅខេត្តបន្ទាយមានជ័យត្រូវបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅរដ្ឋប្រមាណ៦២%ឬ៣១៩សាលាលើ៥១២សាលា។ និងឯកជនចំនួន៣លើ៥២សាលា នៅ៧ស្រុក លើ៩ស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យ ។ គឺមាននៅស្រុកភ្នំស្រុក ព្រះនេត្រព្រះ មង្គលបូរី ស្វាយចេក ថ្មពួក អូរជ្រៅ ម៉ាឡៃ។ ការបើកដំណើរការបង្រៀន និងរៀនឡើងវិញក្នុង៣ លក្ខណៈ ៖ទី១ បើកឡើងវិញទាំងស្រុង ។ទី២ តាមបណ្តុំនិងឆ្លាស់វេន និងទី៣ រៀនពីចម្ងាយតាមអនឡាញនោះ។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១ អនុញ្ញាតឱ្យមន្ទីរសាលារៀនចំណេះទូទៅសាធារណៈ និងឯកជន បើកឡើងវិញ រៀនតាមបណ្តុំ ១៥នាក់ និងឆ្លាស់វេន រៀនពីចម្ងាយតាមអនឡាញ ក្នុងខេត្តបន្ទាយមានជ័យ។

ការបើកនេះ គឺក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងប្រជាពលរដ្ឋទូទៅ កុមារនិងយុវវ័យជាសិស្សានុសិស្ស រួមទាំងលោកគ្រូអ្នកគ្រូ៕

Leave a Reply

Your email address will not be published.