ស្ត្រីវិជ្ជមានកូវីដ១៩ ទី៥៥ នៅខេត្តបន្ទា​យមានជ័យ សម្រាលបានកូនស្រីម្នាក់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវិជ្ជមានកូវីដ១៩ទី៥៥នៅខេត្តបន្ទាុយមានជ័យត្រូវគ្រូពេទ្យឆ្មបជួយសម្រាលដោយជោគជ័យនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

លោកវេជ្ជបណ្ឌិតឱក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែតបានអោយដឹងកាលពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១ ៖ ស្ត្រីវិជ្ជមានកូវីដ១៩ទី៥៥នៅខេត្តបន្ទាយមានជ័យត្រូវគ្រូពេទ្យឆ្មបជួយសម្រាលដោយជោគជ័យកាលពីថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២១ នៅ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

លោកវេជ្ជបណ្ឌិតឱក ទីណា បានបន្ត ៖ ស្រ្តីម្តាយទារិកាមានឈ្មោះឈីត មួយឡាំង អាយុ ១៤ឆ្នាំមានផ្ទៃពោះ ទី១ មុខរបរមេផ្ទះ ទីលំនៅបាលិលេយ្យ២ ប៉ោយប៉ែត ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានប្តីឈ្មោះពេជ្រ ជាអាយុ៣១ឆ្នាំ មុខរបរកម្មករ ។ ស្ត្រីនេះ បានរកឃើញ វិជ្ជមានកូវីដ១៩កាលពីថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១។ ស្ត្រីបានសម្រាលធម្មតាចំនួន១នាក់ភេទ.ស្រីទំងន់២ ៥០០ក្រាមឬ២,៥គក្រ ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរពេទ្យសុខាភិបាលខេត្តបន្ទាយមាជ័យបានអោយដឹងដែរថា៖ ដោយសារមានក្រុមគ្រូពេទ្យជំនាញនិងពេទ្យឆ្មប បានព្យាយាម ខិតខំជួយសង្គ្រោះនិងសម្រាលកូន ដល់ស្រ្តីមាន វិជ្ជមានកូវីដ-១៩ ទើបស្ត្រីនិងទារិកាបានទាំងបន្តព្យបាលជម្ងឺកូវីដ១៩ និងបានសម្រាលកូនដោយជោគជ័យ។

នេះជាករណីទី ៥៥ នៃការសម្រាលកូន ដល់ស្រ្តី ដែលអ្នក មានវិជ្ជមានកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ។

លោកបានសូមជូនពរ ដល់មន្រ្តីសុខាភិបាលជួរមុខ ជាកងទ័ពអាវស ទាំងអស់ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា និង ទទួលបានជោគជ័យលើសមរភូមិប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ៕

Leave a Reply

Your email address will not be published.