ចិនបើករថយន្តបុកម៉ូតូមួយគ្រឿងអូសជាងមួយរយម៉ែត្រ ហើយបន្តទៅបុករថយន្តមួយគ្រឿងទៀត នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនបានបើករថយន្តដែលខ្លួនជួលពីពលរដ្ឋខ្មែ ជ្រុលទៅបុកម៉ូតូមួយគ្រឿង អូសចម្ងាយរយម៉ែត្រ និងបន្តទៅបុករថយន្តមួយទៀត កាលពីម៉ោង០១ និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃពុធទី០៨ ខែកញ្ញាឆ្នាំ២០២១ ក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានអោយដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាកអូឌី ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AH 5878 បើកបរដោយបុរសជនជាតិចិនម្នាក់ បានបុកម៉ូតូ១គ្រឿង ហើយក៏បានទៅបុករថយន្តមួយគ្រឿងទៀត។

រថយន្តជនជាតិចិនបានបុកម៉ូតូអូសពីកែងជ្រូកខ្វៃរហូតមកដល់កែងផ្ទះសាំបូរីចំណុចផ្លូវបំបែកជាបួនរួចនឹងបានបុករថយន្តមួយគ្រឿងទៀត និងបន្តទៅបុកផ្ទះសាំបុរីលក់អាយកូម ដែលស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ករណីនេះ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបានយកទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយ។

សមត្ថកិច្ចបានបន្តថា ៖ ជាសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ ម្ចាស់ម៉ូតូមិនមានគ្រោះថ្នាក់ដល់អាយុជីវិតដែរ។ រីឯរថយន្តទាំងពីរគ្រឿងនិងម៉ូតូមួយគ្រឿងបានយកទៅកាន់អធិការនគរបាលក្រុងប៉ោយប៉ែតចាំដោះស្រាយនៅពេលក្រោយ៕

Leave a Reply

Your email address will not be published.