គួរអោយអាសូរ! ដីដំបូកបាក់ធ្លាក់សង្កត់ចំក្បាលស្លាប់ បុរសម្នាក់ នៅឃុំណាំតៅ

បន្ទាយមានជ័យ ៖ បុរសវ័យ៥៧ឆ្នាំម្នាក់បានស្លាប់ ពេលទៅជីកដីដំបូក យកមកបិទឡដុតធ្យូង ហើយត្រូវដីដំបូកនោះបាក់សង្កត់ កាលពីរសៀលថ្ងៃទី ០៧ខែកញ្ញា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលឃុំណាំតៅស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះឈន់ ឈៀង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នៅពេលកើតហេតុជនរងគ្រោះ ដែលត្រូវបាក់ផ្ទាំងដីដំបូកធ្លាក់សង្កត់ បើមានអ្នកណាបានដឹង ក៏ប្រហែលជានឹងជួយសង្គ្រោះបាន។

ប៉ុន្តែពេលប្រពន្ធដើរទៅរកប្តី ក៏ស្រាប់តែឃើញប្តីដេកស្លាប់ផ្គាប់មុខដោយដីដំបូកដ៏ធំសង្កត់ក្បាលជាប់ ៕

Leave a Reply

Your email address will not be published.