ទឹកស្ទឹង ប្រឡាយ និងទឹកព្រែក នៅស្រុកមង្គលបូរី បន្តហក់ឡើង ប៉ុន្តែមិនទាន់ដល់កម្រិតគម្រាមកំហែង

ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពទឹកស្ទឹងប្រឡាយព្រែកនៅស្រុកមង្គលបូរីហក់ឡើង ប៉ុន្តែមិនទាន់គម្រាមកំហែងទ។ តែមន្ត្រីថា បានអំពាវនាវអោយប្រុងប្រយ័ត្នខ្ពស់ ពិសេសសុវត្ថិភាពសមាជិកក្រុមគ្រួសារ សត្វនិងប្រញ៉ាប់ប្រមូលផលដំណំ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអោយដឹងកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១ ខណៈលោកនិងមន្ត្រីចុះពិនិត្យស្ថានភាពទឹកព្រែក ប្រឡាយនិងស្ទឹងឃុំចំណោម សឿរហាត់ទឹក បត់ត្រង់។

លោកអភិបាលស្រុកបានបន្តថា ៖ តាមពិនិត្យឃើញថា ស្ថានភពទឹកមិនទាន់មានការគម្រាមកំហែងដល់ដំណាំស្រូវ បន្លែ ផ្លូវលំ និងផ្ទះសម្បែងនោះទេ។

ទោះយ៉ាងណា មកទល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចនិងសហគមន៍ប្រើប្រាសទឹក បានបើកចំហរទ្វារទឹកទាំងអស់ដែលមានតាមស្ទឹង អូរ ព្រែក ប្រឡយដើម្បីបញ្ចៀសការលិចលង់ឬខូចចាត។

ចំណែកមន្ត្រីសាលាស្រុក បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ពិសេសតាមបណ្តោយដងស្ទឹងមង្គលបូរីប៉ែកខាងលើមានការប្រុងប្រយ័ត្នចំពោះកូនចៅ មនុស្សចាស់ និងរូសរាន់ប្រមូលផលដំណាំ ព្រោះទឹកបានជន់ឡើងបណ្តើរៗហើយ៕

Leave a Reply

Your email address will not be published.