ប្រគល់-ទទួល អគារទីស្នាក់ការ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីថ្នាក់ដឹកនាំអន្តរក្រសួង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើពិធីប្រគល់-ទទួលអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រំដែនកម្ពុជា ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ពិធីនោះក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សេង យូអ៊ាន់ អគ្គនាយកនៃអគកនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អនុប្រធានគណៈកម្មាធិកាតលទ្ធកម្ម និង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចូលរួមដោយមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនទៀត។

យោងការប្រកាសមួយអោយដឹងថា ៖ អគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ សាងសង់ជាអគារបំពេញបែបបទច្រកចេញ-ចូល ទំហំ២.០១៨,៧៦ម៉ែត្រក្រឡា កម្ពស់៣ជាន់ (ជាន់ផ្ទាលើដី ជាន់ទី១និងជាន់ទី២)។

ការប្រគល់-ទទួលយកទៅគ្រប់គ្រង និងត្រៀមប្រើប្រាស់នេះ បន្ទាប់ពីការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្រៅអគារ ការងាររៀបចំទីស្នាក់ការត្រួតពិនិត្យបណ្តោអាសន្ននិងការជួសជុលកែលម្អអាគារចាស់ដែលទើបធ្វើការជួសជុលនិងសាងសង់រួច។

តំណាងអន្តរក្រសួងខាងលើបានធ្វើការពិនិត្យនិងកែសម្រួលកំណត់ហេតុប្រគល់-ទទួលពង្រាងដ៏វែងមួយ អោយស្របតាមនិតិវិធី កិច្ចលទ្ធកម្មនៃពីធីប្រគល់-ទទួលនិងបន្តពិនិតកយសំណងជាក់ស្តែង។

គណៈអធិបតីបានផ្តល់មតិផ្តាំផ្ញើ នៅបន្ទាប់ពីមតិតំណាងអន្តរក្រសួងបានបូកសរុបលទ្ធផលការប្រគល់-ទទួល ។
ពោលគឺបានស្នើអិយអ្នកទទួលនិងប្រើប្រាសអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

សូមរំលឹកថា អាគារ ថ្មីនៃរដ្ឋបាល នៅ ច្រក អន្តរជាតិ ប៉ោយប៉ែត កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ បានធ្វើពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកស្រី។

អគារត្រូវសាងសង់និងមានស្ថាបត្យកម្មតាមរចនាបទខ្មែរ មានស្តង់ដារ និង លក្ខណៈទំនើបទាន់សម័យដូចប្រទេសជិតខាង។ ត្រូវពី លើ ផ្លូវ នៃ ច្រក តែម្តង ដោយ ប៉ាន់តម្លៃចំណាយ ថវិកា ជាង ១លាន ដុល្លារ។

ក្នុងអគារនោះ ក៏ មាន ប៉ុស្តិ៍ នគរបាល អន្តោ ប្រវេសន៍(នគរបាលច្រកទ្វារអន្តរជាតិ,នគរបាលទិដ្ឋាការ) បំពេញការងារជូនភ្ញៀវជាតិ អន្តរជាតិ នៅសងខាងផ្លូវ និងមានការិយាល័យ ធ្វើការរបស់អង្គភាពពាក់ព័ន្ធមានគយនិងរដ្ឋាករ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ផ្នែកចត្តាឡីស័ក នគរបាលអន្តរជាតិ នគរបាលទេសចរណ៍ ជាដើម៕

Leave a Reply

Your email address will not be published.