រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសម្រេច បន្តការបិទខ្ទប់ផ្សារសិរីសោភ័ណ ២សប្តាហ៍ទៀត

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី៣១ខែសីហាឆ្នាំ២០២១ បានចេញសម្រេចបន្តការបិទខ្ទប់ផ្សារសិរីសោភ័ណស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល២(ពីរ)សប្តាហ៍គិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ រហូតថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណប្រាប់ថា ការបិទខ្ទប់ផ្សារសិរីសោភ័ណចំនួន១៤ថ្ងៃទៀតនោះ ដោយសាររកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣៣នាក់ ជាអាជីវកររស់នៅម្តុំផ្សារ ក្នុងពេលយកសំណាកលើកទី២។ ក្នុងចំណោមនោះ ភាគច្រើនជាវីរុសប្រភេទបម្លែងថ្មីដែលតាផង៕

Leave a Reply

Your email address will not be published.