បិទខ្ទប់ផ្សារអូរបីជាន់ជាបណ្តោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលស្រុកអូរជ្រៅបានសម្រេចបិទខ្ទប់ ផ្សារអូរបីជាន់ ជាបណ្តោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩។

អភិបាលស្រុកនេះ កាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ ជម្រាបជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្ម ក្នុងផ្សារអូរបីជាន់ និងតាមផ្ទះ ជុំវិញផ្សារទាំងអស់ ចេញមកផ្តល់សំណាក ។

ដោយសារ មានការឆ្លង រាលដាល នៃជំងឺកូវិដ-១៩ នៅទីតាំងផ្សារអូរបីជាន់នេះ រដ្ឋបាលស្រុកអូរជ្រៅសហការជាមួយមន្ត្រីសុខាភិបាលចុះយកសំណាកតេស្តរហ័ស (Rapid Test) បងប្អូន អាជីវករលក់នៅក្នុងផ្សារអូរបីជាន់ និង ប្រជាពលរដ្ឋ ចូលទៅទិញ។

គឺដំណើរការនេះចាប់ផ្តើមពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ តទៅស្ថិតនៅបរិវេណ ផ្សារអូរបីជាន់។

បញ្ជាក់ផ្សារអូរបីជាន់ ស្ថិតនៅភូមិថ្នល់បត់ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សូមបងប្អូនអាជីវករ និងប្រជាពលរដ្ឋ ចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង និបទប់ស្កាត់ការ រីករាលដាលជំងឺកូវិដ-១៩ ជា ពិសេសអនុវត្តវិធានការ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ អោយបានខ្ចាប់ខ្ជួន៕

Leave a Reply

Your email address will not be published.