ក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែតនិងមន្ទីរសាធារណការ ចុះរំដោះទឹកភ្លៀងដែលជន់លិចផ្លូវ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែតនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យយកគ្រឿងចក្រទៅចុះកាយប្រឡាយ និងស្តាររីហ្គាលូរំដោះទឹកភ្លៀងដែលជន់លិចផ្លូវលំនិងផ្លូវជាតិក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ នេះបើតាមលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអោយដឹងកាលពីថ្ងៃទី២៨ខែសីហា។

សូមបញ្ជាក់ថា ដោយសារឥទ្ធពលវិសម្ពាធក្នុងតំបន់ បានបង្កភ្លៀងធ្លាក់ខ្លាំងខ្សោយរាយប៉ាយក្នុងប្រទេស រួមទាំងនៅក្រុងប៉ោយប៉ែតដែរ ។

ក្នុងនោះបានបង្កអោយទឹកភ្លៀងចាល់និងជោរជន់ទឹកលិចទីកន្លែងសាធារណៈនិងទីកន្លែងឯកជនមួយចំនួន។
លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានអោយដឹងដែរថា៖ដោយសារភ្លៀងធ្លាក់ខ្លាំង បង្កអោយផ្លូវជាតិ លេខ៥៨ ចន្លោះ ពីគម ២+២០០ ទៅដល់គម ២+៣០០ លិចលង់ដោយទឹកភ្លៀង។ មន្ទីរនិងអាជ្ញាធរក្រុបានអោយក្រុមការងារកាយបើកមុខទឹកហូរ ស្ថិតនៅសង្ការផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកសុក ចាន់ថា បានបន្តថា ៖ ជាមួយគ្នានោះសកម្មភាពក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យក៏បន្តការងារជួសជុលផ្លូវជាតិលេខ៥ ចន្លោះពីគម ៣៥៨+០០០ ទៅដល់ គម ៣៥៩+៧០០ លុបសំបុកមាន់ ស្នាមប្រេះ ស្រុត ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ និងសម្អាតដី ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ផងដែរ៕

Leave a Reply

Your email address will not be published.