សំណុំរឿងលោក អ៊ុ វុទ្ធទី ឆបោកលុយជាង៣១ម៉ឺនដុល្លារពីជនរងគ្រោះ តុលាការប្រកាសសាលក្រម ថ្ងៃទី១៧ កញ្ញា

ភ្នំពេញៈ តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមផ្តន្ទាទោស លោក អ៊ុ វុទ្ធទី ប្រធានកិត្តិយស សមាគមនិស្សិតចិន-កម្ពុជា និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិន-កម្ពុជា និងបក្ខពួកឆបោកលុយពីជនរងគ្រោះប្រមាណជា ៣១ម៉ឺនដុល្លារ រឿងទិញម៉ាសតែមិនមានម៉ាសឲ្យជនរងគ្រោះ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ ការប្រកាសសាលក្រមនេះ បន្ទាប់ពីតុលាការបានបើកសវនាការកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ដោយតែមិនទាន់ទទួលបានយុត្តិធម៌ ជនរងគ្រោះឈ្មោះ ហៃមុនី វីរៈសុធីតាបានចូលទៅខមមិននៅក្នុងហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានរៀបរាប់អំពីឈ្មោះ អ៊ុ វុទ្ធទីនិងបក្ខពួកឆបោកយកលុយពីខ្លួនអស់ ជាង ៣១ម៉ឺនដុល្លារក្នុងការទិញម៉ាស ប៉ុន្តែ អ៊ុ វុទ្ធទី មិនមានម៉ាសឲ្យខ្លួននោះទេ ហើយលុយក៏មិនបានប្រគល់មកវិញដែរ។

ជនរងគ្រោះបានបញ្ជាក់ថា “ខ្ញុំត្រូវការលុយដើមរបស់ខ្ញុំមកវិញ ពីព្រោះខ្ញុំមានការលំបាកណាស់ ខ្ញុំជាប់បំណុលគេ ខ្ញុំយកផ្ទះទៅដាក់នៅធនាគារ លក់ដីយកយកលុយឲ្យគេ ខ្ញុំចង់ឆ្កួតហើយ ”។
ទាក់ទងករណីនេះ លោក អ៊ុ វុទ្ធទី បានបញ្ជាក់ថា រឿងនេះកំពុងតែស្ថិតនៅតុលាការ យើងរង់ចាំចម្លើយពីតុលាការ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាផ្តិតមេដៃនៅមុខមេធាវីក្នុងការដកពាក្យបណ្តឹង ហើយរួមគ្នាធ្វើដើមបណ្តឹងប្តឹងមនុស្សពីរនាក់ទៀត។

លោក អ៊ុ វុទ្ធទី បានបញ្ជាក់ថា “គាត់ប្តឹងមនុស្ស ៣នាក់ ហើយលុយទាំងអស់នឹងគឺនៅលើពីរនាក់ទៀតទេ ហើយខ្ញុំនៅអ្នកកណ្តាល ហើយរឿងនេះស្ថិតនៅក្នុងដៃតុលាការនៅឡើយ ហើយគាត់ដកពាក្យបណ្តឹងអស់ហើយ។ ជាការដកពាក្យបណ្តឹងក៏ខ្ញុំបានជួយគាត់ ៣ម៉ឺនដុល្លារ។ ហើយរឿងនេះ យើងមានតែរង់ចាំសាលក្រម ពីព្រោះរឿងនេះវាស្ថិតនៅក្នុងដៃតុលាការនៅឡើយទេ។ រឿងនេះតាំងពីឆ្នាំមុន ដោយសារកូវីដ គេលើកសវនាការរហូត ។ចឹងមានតែរង់ចាំសេចក្តីសម្រេចពីតុលាការ”។

មជ្ឈដ្ឋានទូទៅកំពុងតែចង់ដឹងថា តើបុគ្គលណាខ្លះដែលធ្វើជាខ្នងបង្អែកឲ្យលោក អ៊ុ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតចិន-កម្ពុជា និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិន-កម្ពុជា?
ជនរងគ្រោះឈ្មោះ ហៃមុនី វីរៈសុធីតា បានប្ដឹងចោទប្រកាន់ពីឈ្មោះ អ៊ុ វុទ្ធទី ឈ្មោះ អ៊ុ ស្រីល័ក្ខណ៍ និងឈ្មោះ ពេជ្រ សុខបូរមី ពីបទឆបោកប្រាក់(ទិញ-លក់ម៉ាសការពារជំងឺកូវីដ១៩)កាលពីថ្ងៃទី០៣ខែមេសាឆ្នាំ២០២០ទៅការិយាល័យព្រហ្មទណ្ឌកង រាជអាវុធហត្ថរាជធានីភ្នំពេញ។

យោងតាមដីកាសន្និដ្ឋានស្ថាពររបស់លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានយល់ឃើញថា តាមចម្លើយរបស់ដើមបណ្តឹងឈ្មោះ ហៃមុនី វីរៈសុធីតា ភេទស្រី ដែលបានឆ្លើយនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលចៅក្រមស៊ើបសួរបានឆ្លើយមានភាពប្រហាក់ ប្រហែលគ្នាឲ្យដឹងថានៅថ្ងៃកើតហេតុជនត្រូវចោទខាង លើ គឺពិតជាបានធ្វើសកម្មភាព ឆបោកប្រាក់ពីដើមបណ្តឹងពិតមែន ។

ក្រោមរូបភាពឆបោកប្រាក់ពីដើមបណ្តឹងដោយអះអាងថា ខ្លួនមានម៉ាសលក់ឲ្យមកដើមបណ្តឹង លុះដល់បានប្រាក់ពីដើម បណ្ដឹងរួចហើយជនត្រូវចោទក៏បានយកប្រាក់នោះទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនតែម្តង ដោយមិនមាន ម៉ាសយកមកប្រគល់ឲ្យដើមបណ្តឹងនោះទេ ទោះបីជាដើមបណ្តឹងព្យាយាមទាក់ទងយ៉ាងណា ក៏ជនត្រូវចោទ ខាងលើយកលេសគេចវសរហូត លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដើមបណ្តឹងក៏នាំជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ប្រគល់ឲ្យសមត្ថកិច្ចនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្ដង រីឯជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរបី និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ បានរត់គេចបាត់ ។

-តាមចម្លើយរបស់ជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស ដែលបានឆ្លើយនៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌, នៅដំណាក់កាលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងនៅដំណាក់កាលចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឆ្លើយមានភាពប្រហាក់ប្រហែលគ្នាឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួន គឺពិតជាបានទទួលយកប្រាក់ពីដើមបណ្តឹងដោយសន្យាថាយកម៉ាសទៅលក់ឲ្យដើមបណ្ដឹង ហើយមិនមាន ម៉ាសប្រគល់ឲ្យដើមបណ្ដឹងពិតមែន ។ ចំពោះប្រាក់ដែលខ្លួនបានទទួលពីដើមបណ្តឹងនោះគឺខ្លួនបានយកទៅ ប្រគល់ឲ្យជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរមី និងជនត្រូវចោទឈ្មោះ អ៊ុ ស្រីល័ក្ខណ៍ ។

-តាមចម្លើយរបស់ជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរមី ដែលបានឆ្លើយនៅដំណាក់ កាលចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ បានឆ្លើយថា ខ្លួនគឺពិតជាបានទទួលប្រាក់ពីជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ជា ប្រាក់ថ្លៃកុម្មង់ទិញម៉ាសពិតមែន ។ ដោយការកម្មង់ទិញម៉ាសនោះគឺឈ្មោះ អ៊ុ វុទ្ធទី កុម្មង់ទិញដើម្បីយកមក ប្រគល់ឲ្យដើមបណ្តឹង ។ នៅក្នុងរឿងនេះជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរមី ក៏បានសងប្រាក់ទៅឲ្យឈ្មោះ ដើមបណ្តឹងឈ្មោះ ហៃ មុនីវីរៈសុធីតា ចំនួន៣០,០០០ដុល្លារ(បីម៉ឺនដុល្លារ) និងប្រគល់ម៉ាសចំនួន ២០ កេស ស្មើនឹងប្រាក់ចំនួន ២១.០០០ដុល្លារ (ពីរម៉ឺនមួយពាន់ដុល្លារ) ផងដែរ។

តាមរបាយការណ៍សំយោគលេខ ០៦៧/២០ រ.ប.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ របស់កង រាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងភស្តុតាងជាឯកសារផ្សេងៗ គឺមានភាពស៊ីសង្វាក់គ្នាឲ្យតំណាង អយ្យការកំណត់អង្គហេតុបានថា៖ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច រាជធានីភ្នំពេញ ពិតជាមាន ករណី៖ ឆបោក មួយបានកើតឡើង ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ ឆ្នាំ (ក្រៅឃុំ) , ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពិតមែន។

-ទង្វើរបស់ជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ដែលបានប្រព្រឹត្តគឺជាអំពើដែលធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលច្បាប់បានហាមឃាត់ហើយ ជនត្រូវចោទជានីតិជន ដែលមានស្មារតីល្អ មានសមត្ថភាពគ្រប់គ្រាន់ ដែលច្បាប់ព្រហ្មទណ្ឌកំណត់ឱ្យ ទទួលខុសត្រូវនូវអំពើដែលខ្លួនបានប្រព្រឹត្ត ។ មានភស្តុតាង និងធាតុផ្សំគ្រប់គ្រាន់ សំរាប់ដាក់បន្ទុកទៅលើជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស – អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពីបទៈ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ ២០២០, បទល្មើសដែលមានបញ្ញតិនិងឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

តាមរបាយការណ៍សំយោគលេខ ០៦៧/២០ រ.ប.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងភស្តុតាងជាឯកសារផ្សេងៗ គឺមានភាពស៊ីសង្វាក់គ្នាឲ្យតំណាង អយ្យការកំណត់អង្គហេតុបានថា៖ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច រាជធានីភ្នំពេញ ពិតជាមាន ករណី៖ ឆបោក មួយបានកើតឡើង ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ ឆ្នាំ (ក្រៅឃុំ) , ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពិតមែន។

-ទង្វើរបស់ជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ដែលបានប្រព្រឹត្ត គឺជាអំពើដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលច្បាប់បានហាមឃាត់ហើយ ជនត្រូវចោទជានីតិជន ដែលមានស្មារតីល្អ មានសមត្ថភាពគ្រប់គ្រាន់ ដែលច្បាប់ព្រហ្មទណ្ឌកំណត់ឱ្យ ទទួលខុសត្រូវនូវអំពើដែលខ្លួនបានប្រព្រឹត្ត ។

មានភស្តុតាង និងធាតុផ្សំគ្រប់គ្រាន់សំរាប់ដាក់បន្ទុកទៅលើជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស – អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពីបទៈ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ ២០២០, បទល្មើសដែលមានបញ្ញតិនិងឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ទាក់ទង ករណីនេះ លោក អ៊ុ វុទ្ធទី បានបញ្ជាក់ប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា នេះថា “រឿងនេះកំពុងតែស្ថិតនៅតុលាការ យើងរង់ចាំចម្លើយពីតុលាការ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាផ្តិតមេដៃនៅមុខមេធាវីក្នុងការដកពាក្យបណ្តឹង ហើយរួមគ្នាធ្វើដើមបណ្តឹងប្តឹងមនុស្សពីរនាក់ទៀត”។

លោ វុទ្ធទី បានបញ្ជាក់ប្រាប់ថា “គាត់ប្តឹងមនុស្ស ៣នាក់ ហើយលុយទាំងអស់នឹងគឺនៅលើពីរនាក់ទៀតទេ ហើយខ្ញុំនៅអ្នកកណ្តាល ហើយរឿងនេះស្ថិតនៅក្នុងដៃតុលាការនៅឡើយ ហើយគាត់ដកពាក្យបណ្តឹងអស់ហើយ។ ជាការដកពាក្យបណ្តឹងក៏ខ្ញុំបានជួយគាត់ ៣ម៉ឺនដុល្លារ។ ហើយរឿងនេះ យើងមានតែរង់ចាំសាលក្រម ពីព្រោះរឿងនេះវាស្ថិតនៅក្នុងដៃតុលាការនៅឡើយទេ។ រឿងនេះតាំងពីឆ្នាំមុន ដោយសារកូវីដ គេលើកសវនាការរហូត ។ចឹងមានតែរង់ចាំសេចក្តីសម្រេចពីតុលាការ”៕

Leave a Reply

Your email address will not be published.