ពិនិត្យគោលដៅ ការពារសន្តិសុខ នៅមណ្ឌលព្យាបាល អ្នកជម្ងឺកូវីដ១៩ ហ៊ុន សែន ខ្លាកូនថ្មី

ខេត្តបន្ទាយមានជ័យ ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២១ បានចុះពិនិត្យគោលដៅការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ កម្រឹតស្រាលខ្លាកូនថ្មី នាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងសាងសង់កន្លែងស្នាក់នៅនិងគោលដៅឈរឃៀជើង ល្បាតថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់របស់កងកម្លាំងនៅមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ កម្រឹតស្រាលខ្លាកូនថ្មីនោះ ដែលទើបសាងសង់ កែលម្អរួច កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០២១ និងបានដាក់អោយដំណើរការទទួលអ្នកជម្ងឺកូវីដ១៩ កម្រឹតស្រាលកាលពីថ្ងៃទី២២ខែសីហា។

សូមបញ្ជាក់ថា មណ្ឌលព្យាបាលនេះ មានផ្ទៃដី២ហិចតា ជាអតីតគម្រោងរោងចក្រអេទិចត្រនិចម៉ាកអិលជី(LG) របស់លោកឧត្តមសេនីយ៍ទោម៉ក់ ពីតូ ដែលរួមមាន ៖ អគារសម្រាប់អ្នកជម្ងឺមានផ្ទៃជាង១ហិចតា ចំណុះ៣.០០នាក់/គ្រែ ។និងមានហេដ្ឋរចនាសម្ព័ន្អជាច្រើនផ្នែកដូចជា មានអគារសម្រាប់ដឹកនាំគ្រប់គ្រង និងការិយាល័យធ្វើការ ឃ្លាំងនិងទីស្នាក់នៅរបស់មន្ត្រីក្រុមការងារនិងគ្រូពេទ្យ ប្រព័ន្ធផ្លូវក្នុង/ ក្រៅ របងបេតុងនិងបន្លាលួសព័ទ្ធជំុវិញ ប្រព័ន្ធភ្លើងអគ្គីសនី ទឹក បន្ទប់ទឹក បង្គន់ បំពាក់ម៉ាស៊ីនត្រជាក់ កង្ហារ ស្លាកសញ្ញាប្រាប់អគារ សញ្ញាប្រាប់ទិសនិងច្រកដើរ លេខសម្ងាត់ភ្ជាប់វ៉ាយហ្វាយ(Wifi) ប្រព័ន្ធកាមរ៉ាសុវត្ថិភាពផងដែរ ។

ហើយក៏មានការឈូសឆាយពង្រាបដីជុំវិញប្រមាណជិត១០ហិចតា មានស្រះនិងប្រព័ន្ធផ្លូវនិងច្រកចេញជាច្រើន ។

ឬអាចនិយាយថា ជាមណ្ឌលព្យាបាលទំហំធំនិងមានស្តង់ដារនិងសោភ័ណភាពស្អាតជាងគេក្នុងប្រទេស ។

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងលោកឧត្តមសេនីយ៍ត្រីប៊ុន ផេង ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យទីតាំងកសាងទីស្នាក់នៅនិងចំណុចឈរជើង ដែលបែងចែកគោលដៅនិងកន្លែងគ្នាជាមួយនឹងកម្លាំងនគរបាល ។
ហើយបានដាក់បញ្ជារអោយកងកម្លាំងអនុវត្តអោយបានម៉ត់ចត់និងជោគជ័យ ។

សូមបញ្ជាក់ថា មណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ កម្រិតស្រាល ហ៊ុន សែន ខ្លាកូនថ្មីនេះ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ហើយលោកនាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការនគរបាលជាតិនិងជាប្រធានគណៈកម្មការសាងសង់នៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានដឹកនាំក្រុមការងារសាងសង់យ៉ាងមមាញឹកនិងប្រញ៉ាប់បំផុត ដើម្បីឆ្លើយតបនឹងការទ្រោលសភាពការណ៍ទទួលព្យាបាលអ្នកជម្ងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនិងពលករខ្មែរដែលវិលមកពីប្រទេសថៃ ។
វាជាមណ្ឌលព្យាបាលថ្មីមួយក្នុងចំនោមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលចំនួន៧កន្លែនៅក្នុងខេត្តបន្ទាយមានជ័យ ។

លោកលី សុវណ្ណារឺទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគ្រប់គ្រងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ១៩ ខ្លាកូនថ្មី បានប្រាប់ថ្ងៃទី២២ខែសីហាថា៖ នៅថ្ងៃនេះ មណ្ឌលចាប់ផ្តើមទទួលអ្នកជម្ងឺកូវីដ៩ កម្រឹតស្រាលក្នុងក្រុមនាំមុខប្រមាណ៣០០នាក់ ដែលផ្ទេរមកពីមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន ឈ្នួរមានជ័យស្រុកព្រះនេត្រព្រះនិងមណ្ឌលឯទៀត ។
ក្នុងនោះ ខាងផ្នែកគ្រូពេទ្យពិនិត្យ ព្យាបាលបានបញ្ជូនមកប្រចាំការចំនួន៤០នាក់ ហើយ។

ចំណែកផ្នែកកម្លាំងសន្តិសុខ គឺមានកម្លាំងនគរបាល កងរាជអាវុធហត្ថ ក៏បានបញ្ជូនមករួចហើយដែរ និងបន្ថែមលើនោះមានកម្លាំងប្រជាការពារ។

ជាមួយគ្នាផងដែរ ខាងផ្នែកចុងភៅ ក៏បានបញ្ជូន២ក្រុមមកដែរសម្រាប់ធ្វើប្ហូមអាហារជូនក្រុមការងារ គ្រូពេទ្យនិងជូនអ្នកជម្ងឺ៕

Leave a Reply

Your email address will not be published.