ក្រុមការងារភាគីថៃ កម្ពុជា បានស្នើនិងរៀបចំអោយពលករ កម្មករ ខ្មែរ ៥០០នាក់ ក្នុងមួយថ្ងៃ នៅផ្សាររោងគ្លឿ មកកម្ពុជាវិញ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងារភាគីថៃ កម្ពុជា បានស្នើនិងរៀបចំអោយពលករ កម្មករ ខ្មែរ ដែលប្រកបរបរនិងជាប់គាំងនៅម្តុំផ្សាររោងក្លឿ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ អាចវិលត្រឡប់មកប្រទេសកម្ពកជាតាមច្រកព្រំដែនណូនម៉ាក់មុនស្រុកគោកស៊ូង-អូរបីជាន់ស្រុកអូរជ្រៅនិងច្រកព្រំដែនតាប្រាយ៉ាស្រុកតាប្រាយ៉ា -បឹងត្រកួនស្រុកថ្មពួក ក្នុងចំនួន៥០០នាក់/ថ្ងៃៗ។

ដោយសារតែលទ្ធភាពនៃមធ្យោបាយរៀបចំ ដឹកជញ្ជូន បែបបទ និងវិធានការសុខាភិបាលលើការយកសំណាក ការបញ្ជូនទៅមន្ទីរពេទ្យឬមណ្ឌលព្យាបាល(សម្រាប់អ្នកវិជ្ជមាន)និងបញ្ជូនទៅមណ្ឌលចតកតាឡីស័កសម្រាប់អ្នកអវិជ្ជមាន។

សូមរំលឹកថា ប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យបើកព្រំដែនកម្ពុជា ថៃសម្រាប់ពលករខ្មែរនៅប្រទេសថៃអាចវិលមកមាតុប្រទេសឡើងវិញ ក្រោយប្រកាសបិទខ្ទប់រយៈពេល១៤ថ្ងៃ ត្រឹមម៉ោង១១និង៥៩នាទីអាធ្រាត្រថ្ងៃទី១២ខែសីហា ឬអាចថា ត្រឹមព្រឹកថ្ងៃទី១៣ខែសីហា កន្លងមក ពលករខ្មែររាប់រាប់ពាន់នាក់ ដែលជាប់គាំងនៅតាមជំរំតង់តាមខ្សែបន្ទាត់ព្រំដែន និងតាមកន្លែងផ្សេងទៀតអាចវិលត្រឡប់ចូលប្រទេសកម្ពុជាបានវិញ។ ក្រុមការងារអាជ្ញធរ កងកម្លាំង គ្រូពេទ្យបានយកសំណាកនិងដឹកជញ្ជូនទៅមណ្ឌលព្យាបាលនិងមណ្ឌលចត្តាឡីស័ក ជាបន្តបន្ទាប់។

សម្រាប់ច្រកព្រំដែននៅភូមិសាស្ត្រខេត្តស្រះកែវ ខេត្តបន្ទាយមានជ័យ មានពលករខ្មែរប្រមាណ១.០០០នាក់បានវិលវិញ ក្នុង១ថ្ងៃៗ។

មានពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ បាននាំគ្នាធ្វើដំណើរវិលត្រឡប់មកប្រទេសវិញយ៉ាងច្រើនសន្ទឹកសន្ធាប់។ ក្នុងនោះផងដែរក៏មានអាជីវករ កម្មករនិងពលករខ្មែរនៅផ្សាររោងគ្លឿ ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ក៏បាននាំគ្នាសម្រុកចុះឈ្មោះសុំវិលត្រឡប់មកប្រទេសផងដែរ។ មានពលករ កម្មករអាជីវករខ្មែរយ៉ាងច្រើន ដឹកជញ្ជូនរបស់របរប្រើប្រាស់ រង់ចាំធ្វើដំណើរត្រឡប់មកប្រទេស នៅបរិវេណទ្វារចូលផ្សាររោងគ្លឿ ដោយមានខាងភាគីថៃ នឹងស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ បានរៀចំរថយន្តចាំដឹកបងប្អូនទៅឯច្រកណូមម៉ាឥក់មុន -អូរបីជាន់និងច្រកតាប្រាយ៉ា -បឹងត្រកួនទាំងអស់ក្នុងមួយថ្ងៃ២-៣ជើង ។

ក្នុងនោះខាងកម្ពុជាប្រកាសថា អាចទទួលជនជាតិខ្មែរត្រឡប់ចូលប្រទេស បានមិនលើសពី៥០០នាក់ក្នុងមួយថ្ងៃទេ។ ដោយសារតែមានកម្រិតក្នុងការចាត់ចែងត្រៀមទីតាំងចត្តាឡីស័ករយៈពេល១៤ទៅ២១ថ្ងៃ ។

យ៉ាងណាក៏ដោយ ក៏ខាងថៃកម្ពុជាបើកច្រកឲ្យពលករខ្មែរឆ្លងដែនចំនួន៣ចំណុចគឺៈ ពលករដែលចូលពីស្រុកគោកឃ្យូង,ស្រុកតាព្រះយ៉ា ចូលតាមច្រកបឹងត្រកួន ដែលនាំយកទៅធ្វើចត្តាឡីស័កនៅសាលាមធ្យមសិក្សាថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

ដោយឡែកពលករដែលចូលពីស្រុកអារញ្ញប្រាថេត ត្រូវនាំទៅធ្វើចត្តាឡីស័កនៅ២មណ្ឌលននាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលករដែលចូលពីស្រុកខ្លងហាត ត្រូវនាំទៅធ្វើចត្តាឡីស័កនៅ២មណ្ឌលនាស្រុកសំពៅលូន ខេត្តបាត់ដំបង៕

Leave a Reply

Your email address will not be published.