បូមខ្សល់កង់គោយន្ត លើសចំណុះ ផ្ទុះ បណ្តាលឲ្យស្លាប់កម្មករ ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ជាកម្មករស្តង់លក់និងទិញដំឡូងមី បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារបូមខ្សល់កង់គោយន្តកន្ត្រៃលើសចំណុះបណ្តាលឲ្យផ្ទុះ។ ហេតុការណ៍នេះកើតឡើងនៅចំណុចស្តង់ទិញនិងលក់ដំឡូងមី ស្ថិតក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ដាំ សាវិន ភេទប្រុសអាយុ១៧ឆ្នាំ ជាពលរដ្ឋរស់នៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក។ គាត់បានទៅធ្វើកម្មករស៊ីឈ្នួលកិននិងហាលស្តង់ដំឡូងមីដែលមានម្ចាស់ឈ្មោះ គៀវ នៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមតកថកិច្ចបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានរាស់ដំឡូងមីដែលកិនហើយ វែកហាល។ ប៉ុន្តែកង់គោយន្តខាងឆ្វេងធូរខ្យល់។ ពេលនោះជនរងគ្រោះបានបើកទៅបូមខ្សល់កង់នៅកន្លែង ស្តង់ ។

នៅពេលកំពុងបូមខ្សល់នោះជនរងគ្រោះរវល់តែនិយាយលេងជាមួយអ្នកផ្សេង ភ្លេចមើលទម្ងន់ខ្សល់បណ្តាលឲ្យលើសចំណុះផ្ទុះកង់ ដោយថាសកង់គោយន្តរបូតប៉ើងបុកត្រូវបុកមុតចិញ្ចើមខាងឆ្វេងបណ្តាលអិយស្លាប់ភ្លាមៗនៅនឹងកន្លែង៕

Leave a Reply

Your email address will not be published.