អាជ្ញាធរនិងកងកម្លាំង ដើម្បីទប់ស្កាត់ពលករខ្មែរ ត្រួតពិនិត្យ យកសំណាក ក្រោយបើកព្រំដែនវិញ

ខេត្តបន្ទាយមានជ័យ ៖ នៅម៉ោង២៣និង៥៨នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាពេលបញ្ចប់ នូវការបិទខ្lទប់ព្រំដែនដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជាកុំអោយពលករខ្មែរវិលពីប្រទេសថៃចូលប្រទេស។ ដូច្នេះ ពលករខ្មែរមានសិទ្ធិឆ្លងចូលមកមាតុប្រទេសវិញបន្ទាប់ពីពួកគេត្រូវដាក់អោយស្នាក់នៅនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅព្រំដែន។

ប៉ុន្តែ អាជ្ញាធរដែនដីនិងកងកម្លាំងចម្រុះនៅព្រំដែនបានទប់ស្កាត់ពលករខ្មែរដែលស្នាក់នៅនិងធ្វើចត្តាឡីស័ក១កំណាត់យប់សិន ។ពោលគឺទាល់តៃពីព្រឹកថ្ងៃទី១៣ខែសីហា ទើបអនុញ្ញាតិអោយចូល ។

ហើយបានបញ្ជូនក្រុមគ្រូពេទ្យនិងក្រុមការងារទៅយកសំណាកនិងដឹកជញ្ជូនទៅកាន់មណ្ឌលព្យាបាលនិងមណ្ឌលចត្តាឡីស័ក ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បើកឡើងវិញព្រំដែននេះអាចនឹងមានពលករខ្មែរកាន់តែច្រើនត្រឡប់ពីថៃចូលមកកម្ពុជា ។

សូមរំលឹកថា យោងតាមការណែនាំរបស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ទៅកងកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ទប់ស្កាត់ឱ្យបានជាដាច់ការលួចឆ្លងដែនតាមច្រករបៀង ឬឆ្លងដែនដោយមិនបានត្រួតពិនិត្យនិងយកសំណាក ។

សូមបញ្ជាក់ថា ៖ ក្នុងកំឡុងពេលបិទខ្ទប់ព្រំដែនរយៈពេលពីរសប្តាហ៍កន្លងទៅនេះ កងកម្លាំងនៅព្រំដែនបានឃាត់ពលករ ឱ្យនៅសម្រាកបណ្តោះអាសន្ននៅព្រំដែនក្នុងភូមិសាស្ត្រស្រុកគោកធ្យូងខេត្តស្រះកែវថៃ)និងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ(កម្ពុជា) មានចំនួន ១៤៧នាក់ / ស្រី ៧២នាក់ និងកុមា៤នាក់។
ពលករទាំងនោះត្រូវបញ្ជូនទៅត្រួតពិនិត្យសុខភាពនៅច្រកអូរបីជាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាល បន្ទាយមានជ័យ សូម អំពាវនាវដល់ពលករខ្មែរ កុំចាញ់បោកមេខ្យល់ ឬការញុះញង់លួចឆ្លងដែនដោយខុសច្បាប់ ដែលនាំឱ្យខាតបង់លុយកាក់និងអាចនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕

Leave a Reply

Your email address will not be published.