អាជ្ញាធរខេត្តសៀមរាបថា ពិតជាករណីរលំជន្ទល់ ដែកទល់ប្លងសេ មួយផ្នែកនៃការដ្ឋានសំណង់ នៅសង្កាត់ស្លក្រាម ប៉ុន្តែ ពុំមានអ្នករងគ្រោះក្នុងហេតុការណ៍នេះទេ

ខេត្តសៀមរាប ៖ កាលពីពេលថ្មីៗកន្លងមកនេះ ឃើញមានបណ្តាញសង្គមចុះផ្សាយ ពីករណីនៃការបាក់រលំប្លង់សេ មួយផ្នែកនៅក្នុងការដ្ឋានសំណង់មួយកន្លែង នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយបានលើកឡើងថា ក្នុងហេតុការណ៍នេះ គឺបណ្តាលអោយមាន របួសកម្មករជាច្រើននាក់ ចំពោះធាតុពិត គឺគ្រាន់តែ រលំជន្ទល់ ដែកទល់ប្លងសេ ធ្វើអោយរេ កំពប់ ស៊ីម៉ង់ត៌ ធ្លាក់ចុះ តែប៉ុណ្ណោះ ប៉ុន្តែពុំមានអ្នករងគ្រោះក្នុងហេតុការណ៍នេះទេ។

បើយោងតាម មន្រ្តីមានសមត្ថកិច្ចខេត្តសៀមរាប បានអោយដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ថា ពិតជាមានករណីបាក់ប្លង់សេ នៅក្នុងការដ្ឋានអាគារខុនដូរមួយកន្លែង នៅសង្កាត់ស្លក្រាម ពិតប្រាកដមែន ប៉ុន្តែពុំមានអ្នករងគ្រោះនោះទេ។

ប្រភពច្បាស់ការមួយបានអោយដឹងថា ក្រោយពីកើតហេតុការណ៍នេះឡើង អ្នកគ្រប់គ្រងការដ្ឋាន កំពុងស្ថិតនៅក្នុងហេតុការណ៍ក៏បានធ្វើការរាយការណ៍ជូនទៅអាជ្ញាធរជំនាញបន្ទាន់ និងបានធ្វើរបាយការណ៍ ជូនទៅមន្ទីរដែនដី និងនគររូបនីយកម្ម ខេត្ត និងទៅកាន់ក្រសួងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីនេះ យើងក៏បានធ្វើការទំនាក់ទំនងទៅកាន់ លោក ស៊ូ វ៉ាន់ដេត មេប៉ុស្ដិ៍ស្វាយដង្គំ ប៉ុន្តែមិនអាចសុំការស្រាយបំភ្លឺបាន។ បើយោងតាមការស្រាយបំភ្លឺ លោក ស៊ូ វ៉ាន់ដេត មេប៉ុស្ដិ៍ស្វាយដង្គំ អោយសារព័ត៌មាន ខ្មែរថាម ថា មានប្រសាសន៍ថា ហេតុការណ៍បាក់រលំប្លង់សេ បានកើតឡើងនៅរសៀលថ្ងៃទី៨ ខែសីហា នៅក្នុងការដ្ឋាន ROSE APPLE SQUARE ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មេប៉ុស្ដិ៍រូបនេះបញ្ជាក់ថា ការបាក់ប្លង់សេមួយផ្នែក នៅក្នុងការដ្ឋាននេះ បណ្ដាលមកពីបញ្ហាបច្ចេកទេសនៅផ្នែកជន្ទល់ទ្រនៃសំណង់ ដោយអំឡុងពេលចាក់បេតុងបានបន្ដិច វាក៏ទ្រេតបាក់តែម្ដង តែពុំបណ្ដាលឱ្យកម្មកររងរបួសនោះទេ។

ប្រភពពីមន្ទីរសូរិយោដី ខេត្តសៀមរាប បានអោយដឹងថា សំណង់អាគារខុនដូ ឈ្មោះ ROSE APPLE SQUARE ទទួលបានការអនុញ្ញាតិសាងសង់ នៅដើមខែមករា ឆ្នាំ២០២១៕

Leave a Reply

Your email address will not be published.