ពលរដ្ឋនៅស្រុកស្វាយចេក និងស្រុកថ្មពួក ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ (Johnson & Johnson)

ខេត្តបន្ទាយមានជ័យ ៖ វ៉ាក់សាំងកូវីដ១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០.០០០ដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ហើយបែងចែកទៅខេត្តបន្ទាយមានជ័យដែរ បាននឹងកំពុងត្រូវគ្រូពេទ្យមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្រុកនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយចេកនិងថ្មពួកចាក់ជូនពលរដ្ឋនៅស្រុកស្វាយចេកនិងស្រុកថ្មពួក។

លោកហេង ចន្ថា អភិបាលរងស្រុកស្វាយចេកប្រាប់កាលពីថ្ងៃទី៦ខែសីហាថា៖ ក្នុងស្រុកនេះ បានស្នើសុំចាក់វ៉ាក់សាំងជូនពលរដ្ឋមានអាយុ១៨ឆ្នាំ ឡើងចំនួន៤៧.០០០នាក់។ ប៉ុន្តែ វ៉ាក់សាំង ដែលមន្ទីរសុខាភិបាលខេត្តទទួលពីថ្នាក់លើបាននិងផ្តល់អោយមានតែ៣០.០០០ដូសប៉ុណ្ណោះ។

លោកបន្តថា ៖ ដំណើរការវាក់វ៉ាក់សាំងនេះបាធ្វើឡើងហើយពីព្រឹកថ្ងៃទី៦ខែសីហា តទៅរហូតដល់អស់ចំនួននេះ។ ក្នុងនោះមានទីតាំងចាក់ចំនួន៨កន្លែង/ឃុំ គឺ១ឃុំចំនួន១កន្លែង នៅតាមសាលារៀន។

លោកឈឿយ ជឿម អភិបាលរងស្រុកថ្មពួកប្រាប់ថ្ងៃទី៧ខែសីហាថា៖ គម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុ១៨ឆ្នាំឡើងនៅស្រុកថ្មពួកមាន៤៩.០០០នាក់។ ប៉ុន្តែ យោងការប្រជុំកាលពីថ្មីៗនេះ គឺមានវ៉ាក់សាំងតែ៣០.០០០ម៉ឺនដូសប៉ុណ្ណោះ ដែលនឹងការជូន ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ តទៅ គឺចាក់នៅ៦ទីតាំងនៃ៦ឃុំរបស់ស្រុក។

ទោះជាយ៉ាងណា មានពលរដ្ឋនិងមុខសញ្ញាផ្សេងទៀតដែលត្រូវវ៉ាក់សាំងនៃស្រុកទាំង២ មួយចំនួនក៏បានទៅទទួលការចាក់វ៉ាក់សាំងSinoppharmនិងSinovac ជាវ៉ាក់សាំងចិនគម្រប់២ដូសហើយដែរ។

សូមបញ្ជាក់ថា ៖ ខេត្តបន្ទាយមានជ័យ មាន៩ ស្រុក ក្រុង។ ចំពោះស្រុកស្វាយចេកនិងស្រុកថ្មពួក ជាស្រុក២ចុងក្រោយគេដែលត្រូវពលរដ្ឋទទួលបានការចាក់វ៉ាក់សាំង។

ហើយត្រូវទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ (Johnson & Johnson) ផលិតផលសហរដ្ឋអាមេរិក ។គឺវ៉ាក់សាំងនេះ ត្រូវចាក់តែ១ដូស គឺចប់សព្វគ្រប់ មិនបាច់ចាក់២ឬ៣ដូសឡើយ៕

Leave a Reply

Your email address will not be published.