ផ្សារមង្គលបូរីចាស់បើក ប៉ុន្តែផ្សារមង្គលបូរីថ្មី(ផ្សារតាយ៉ាវ)ត្រូវបិទខ្ទប់វិញ

ខេត្តបន្ទាយមានជ័យ ៖ ផ្សារមង្គលបូរីចាស់ បានបើកដំណើរការឡើងវិញ ប៉ុន្តែផ្សារមង្គលបូរីថ្មី (ផ្សារតាយ៉ាវ) នៅជិតខាងក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ត្រូវបិទខ្ទប់វិញ ព្រោះផ្ទូះកូវីដ១៩ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោករ័ត្ន ដា ស៊ីណង់អភិបាលស្រុកមង្កលបុរិ លោកពិន សេងហាប់ អភិបាលរងស្រុក បានដឹកនាំកម្លាំងនៃគណ:បញ្ជារការកងឯកភាពស្រុកដើម្បីចុះផ្អាកជាបណ្ដោះអាសន្ន និងយកសំណាកអ្នកពាក់ព័ន្ធ នៅផ្សារតាយ៉ាវឬផ្សារមង្កលបុរីថ្មីក្នុងឃុំឫស្សីក្រោកជាមួយយគ្នា ក្រោយឆ្លងកូវីដ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីប្រាប៉ថ្ងៃទី៦ខែសីហាថាះ ក្រោយការបិទផ្សារនេះ គ្រូពេទ្យជួរមុខបានយកសំណាកអាជីវករផ្សារនិងអ្នកពាក់ព័ន្ធចំនួន៣២៦នាក់ ក្នុងរកឃើញអ្នកវជ្ជមានកូវីដ១៩ ចំនួន១៦នាក់ (ស្រី១២នាក់)។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក ឆឹង ណាវុន ប្រធានក្រុមប្រឹក្សាស្រុក លោក ពិន សេងហាប់ អភិបាលរងស្រុក កងកម្លាំងទាំង៣ប្រភេទនិងរដ្ឋបាលឃុំឫស្សីក្រោក បានចុះបើកផ្សារមង្គលបូរី។ រីឯផ្សារមង្គលបូរីថ្មីឬផ្សារតាយ៉ាវ នៅជិតខាងដែលបានសុំបិទខ្លួនឯងនោះ ក៏បានបើកឡើងវិញផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី៦ខែកក្កដា អាជីវករផ្សារមង្គលបូរីត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ក្រោយករណីផ្ទុះកូវីដ១៩ នៅក្រុងសិរីសោភ័ណកាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១។
នៅថ្ងៃទី៧ខែកក្កដា គ្រូពេទ្យជួរមុខបានយកសំណាកពីអាជីវករ និងអ្នកប៉ះពាល់ រាប់់រយនាក់៕

Leave a Reply

Your email address will not be published.